សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បានអនុញ្ញាតឱ្យ លោកជំទាវ ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា ទើបតែងតាំងថ្មី ចូលជួបសម្តែងការគួរសម
អត្ថបទដោយ៖
Kien Sereyvuth
សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យ លោកជំទាវ ខាម៉ិន ម៉ូរ៉េណូ (H.E. Mrs. Carmen Moreno) ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា ទើបតែងតាំងថ្មី ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃអង្គារ ៧កេីត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា៕ធ.ដ






