ទឹកដោះម្តាយ គឺជាអាហារល្អបំផុត ដែលធ្វើឲ្យកុមារមាន សុខភាព មាំមួន

ក្រុមការងារ អង្គការ រ៉ាឆា ប្រចាំស្រុកស្ទោង ខេត្តកំពង់ធំ នៃគម្រោងពហុវិ     ស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ (MUSEFO) ដែលឧបត្ថម្ភថវិកាដោយ អង្គការGIZ  បានចុះធ្វើការផ្សព្វផ្សាយ អប់រំ  អំពីគម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ជាមួយប្រធានក្រុមថែទាំ និងក្រុមទ្រទ្រង់សុខភាពភូមិ អំពីការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ ដល់ទារកដែលមានអាយុចាប់ពី០ដល់៦ខែ ការផ្តល់អាហារបន្ថែមដល់កុមារដែលមានអាយុចាប់ពី៦ខែឡើង និងបន្តការបំបៅកូនដោយទឹកដោះម្តាយរហូតដល់២ឆ្នាំ ឬលើស ព្រមទាំងធ្វើការចម្អិនបង្ហាញពីបបរខាប់គ្រប់គ្រឿង និងបបរព្រីម៉ិចសម្រាប់កុមារដែល មានអាយុពី៦ខែឡើង នៅភូមិក្រសាំងជ្រុំខាងត្បូង និង ភូមិចំបក់ខ្ពស់ ឃុំ សំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ  ។

ក្នុងសកម្មភាពធ្វើការផ្សព្វផ្សាយអប់រំនេះ ដោយមានការចូលរួមពីបងប្អូនដែលជាស្ត្រីមានផ្ទៃពោះ និង ស្ត្រីដែលមានកូនអាយុក្រោម២ឆ្នាំ ក្នុងនោះដែរក៏មានការណែនាំឲ្យស្ត្រីមានផ្ទៃពោះឲ្យទៅពិនិត្យផ្ទៃពោះនិងយកកូនទៅទទួលថ្នាំបង្ការ នៅមណ្ឌលសុខភាពឲ្យបានទៀង ទាត់ទៅតាមការណែនាំពីឆ្មបមណ្ឌលសុខភាព ។  បន្ទាប់ពីប្រធានក្រុមថែទាំ និងក្រុមទ្រទ្រង់សុខភាពភូមិ ធ្វើការពន្យល់ និងធ្វើការចម្អិនបង្ហាញអំពីការធ្វើអាហារ សម្រាប់ការបំប៉នដល់សុខភាពទារករួចមក មន្ត្រីរបស់អង្គការរ៉ាឆា គម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ក៏បានធ្វើការបញ្ជាក់ជូនដល់បងប្អូនស្ត្រី អំពីគោលបំណងក្នុងការផ្សព្វផ្សាយអប់រំដល់បងប្អូនឲ្យកាន់តែយល់ដឹង និងអនុវត្ត ពីរបបអាហារ បរិមាណ និងអាហារូបត្ថម្ភចម្រុះ សម្រាប់កុមារ ស្ត្រីផ្ទៃពោះ និងស្ត្រីកំពុងបំបៅកូនដោយទឹកដោះ ដែលធ្វើឲ្យកុមារ និងស្ត្រីមានសុខភាពល្អ និងគាំទ្រដល់ការបំបៅកូនដោយទឹកដោះម្តាយ ។ ម៉្យាងទៀតក៏ត្រូវយល់ដឹងពីអត្ថប្រយោជន៍ និង អនុវត្តនូវការំបៅកូនដោយទឹកដោះម្តាយក្នុងអំឡុងម៉ោងដំបូង ក្រោយសម្រាល និងផ្តល់តែទឹកដោះម្តាយតែមួយមុខគត់ដល់ទារក អាយុពីសូន្យ ទៅ០៦ខែ និង របៀបដាក់ទារកឲ្យ បៅដោះម្តាយយ៉ាងត្រឹមត្រូវ ក្នុងពេលដែលបំបៅដោះ ។ 

មន្ត្រីរបស់អង្គការរ៉ាឆា គម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ក៏បានលើកផងដែរថា មាតាគ្រប់រូបក៏ត្រូវផ្តល់អាហារបន្ថែមដែលមានជីវ ជាតិដល់កូនៗ ដែលមានអាយុចាប់ពី៦ខែឡើង ដើម្បីឲ្យ     កូនៗមានការលូតលាស់បានល្អ ដើមី្បធានាទ្រទ្រង់ជីវជាតិចិញ្ចឹមសារពាង្គកាយ សុខភាពកូនៗរបស់លោកអ្នក ឲ្យមានការលូតលាស់ប្រកបដោយសុវត្ថិភាពខ្ពស់ទៀតផង ៕ ម៉ី សុខារិទ្ធ

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner