មេដឹកនាំវៀតណាមសម្តែងនូវការអបអរសាទរ ចំពោះសមិទ្ធផលសំខាន់ៗរបស់កម្ពុជា ដែលសម្រេចបាននាពេលកន្លងមក
មេដឹកនាំវៀតណាមសម្តែងនូវការអបអរសាទរ ចំពោះសមិទ្ធផលសំខាន់ៗរបស់កម្ពុជា ដែលសម្រេចបាននាពេលកន្លងមក ជាពិសេសការឆ្លើយតបប្រកបដោយប្រសិទ្ធិភាពក្នុងការប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ ក៏ដូចជាការបង្កើតបុរេលក្ខខណ្ឌសម្រាប់ការបើកសេដ្ឋកិច្ចពេញលេញជាប្រក្រតីឡើងវិញ។
លោកអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមមានជំនឿថា ក្រោមម្លប់នៃការដឹកនាំដ៏ឈ្លាសវៃរបស់ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ការដឹកនាំរបស់ព្រឹទ្ធសភា និងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃរាជរដ្ឋាភិបាល ដែលមានគណបក្សប្រជាជនកម្ពុជាដើរតួនាទីក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រទេស និងប្រជាជនកម្ពុជានឹងបន្តទទួលបាននូវសមិទ្ធផលកាន់តែអស្ចារ្យក្នុងការកសាង និងការអភិវឌ្ឍប្រទេស រួមទាំងការរៀបចំប្រកបដោយជោគជ័យនៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ នៅឆ្នាំ២០២២ និងការបោះឆ្នោតសកលនៅឆ្នាំ២០២៣ ខាងមុខ ពិសេសភាពម្ចាស់ការក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២។


