សម្តេចតេជោ ហ៊ុន សែន ត្រូវបានជាប់ជាជ័យលាភីសម្រាប់ទទួលពានរង្វាន់សន្តិភាព ស៊ុន ហាក់ ២០២២ ដែលនឹងត្រូវប្រគល់នៅថ្ងៃទី១២ កុម្ភៈ ២០២២ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ 🇰🇷
អត្ថបទដោយ៖
AMS OneMinute
សម្តេចតេជោត្រូវបានជ្រើសរើសសម្រាប់ទទួលពានរង្វាន់នេះ ដោយសារតែការដឹកនាំដ៏ខ្ជាប់ខ្ជួនក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ក្នុងនាមជានាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយការដឹកនាំរបស់សម្ដេចពិតជាបានរួមចំណែកដល់ការកសាងស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិភាពនៅកម្ពុជា និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។
គណៈកម្មាធិការសូមទទួលស្គាល់លើកិច្ចខិតខំ ប្រឹងប្រែងរបស់សម្តេចតេជោក្នុងការលើកកម្ពស់សន្តិភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយ រួមទាំងការអំពាវនាវឱ្យបង្កើតសហភាពអាស៊ីប៉ាស៊ីហ្វិក។


