សម្តេចតេជោ ហ៊ុន សែន៖ ផ្លូវតភ្ជាប់តាមព្រំដែនកម្ពុជា-ថៃ អាចបង្ហាញវត្តមានក្នុងរង្វង់ឆ្នាំ២០២៣-២០២៤

ភ្នំពេញ៖ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពាន អាកាសឫស្សីកែវ នៅលើបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំនុចផ្លូវ សាលាដែក ជាប់ខាងជើងឃ្លាំងស្ដុក ប្រេងឥន្ធនៈសូគីម៉ិចឫស្សីកែវ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ផ្លូវតភ្ជាប់នៅតាមព្រំដែនកម្ពុជា-ថៃ គឺការតភ្ជាប់កាត់មកខេត្តពោធិ៍សាត់ និងកាត់ទៅកាន់ខេត្តកោះកុង អាចនឹងបង្ហាញវត្តមានក្នុងរង្វង់ឆ្នាំ២០២៣ ឆ្នាំ២០២៤ ខាងមុខនេះ ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា៖ អញ្ចឹងការតភ្ជាប់របស់យើង មិនមែនតែប៉ុណ្ណឹងទេ វិលជុំទូទាំងប្រទេស នៅសល់តែចន្លោះមួយទេ ដែលមិនទាន់តភ្ជាប់បាន ហើយសម្ដេចជឿថា ក្នុងរង្វង់ឆ្នាំ២០២៣ និង ឆ្នាំ២០២៤ យើងហ្នឹងតភ្ជាប់បានហើយ គឺការតភ្ជាប់នៅតាមព្រំដែនកម្ពុជា-ថៃ គឺការតភ្ជាប់ពីកាត់មកខេត្តពោធិ៍សាត់ កាត់ទៅខេត្តកោះកុង អញ្ចឹងទូទាំងប្រទេសរបស់យើង យើងមានផ្លូវតភ្ជាប់ទាំងអស់ ដោយធ្វើដំណើរទៅមុខ ហើយមិនចាច់បកថយក្រោយទេ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner