សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំអាចធានាសុខសន្តិភាពបាន តែខ្ញុំមិនអាចការពារសន្តិភាពផ្លូវចិត្ត របស់អ្នកវិភាគបានទេ

ភ្នំពេញ៖ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពាន អាកាសឫស្សីកែវ នៅលើបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំនុចផ្លូវ សាលាដែក ជាប់ខាងជើងឃ្លាំងស្ដុក ប្រេងឥន្ធនៈសូគីម៉ិចឫស្សីកែវ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ខ្ញ៉ំអាចធានាសុខសន្តិភាពបាន តែខ្ញ៉ំមិនអាចការពារសន្តិភាពផ្លូវចិត្តរបស់អ្នកវិភាគបានទេ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះថា សូមផ្តាំទៅអ្នកវិភាគថា សន្តិភាពផ្លូវចិត្តរបស់អស់លោក ខ្ញ៉ំមិនអាចការពារបានទេ តែខ្ញ៉ំបានធានាការពារអាយុជីវិតរបស់ពលរដ្ឋបាន តាមរយៈសុខសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា អស់លោកមិនមានសន្តិភាពផ្លូវចិត្ត គឺដោយសារអស់លោកប្រព្រឹត្តខុសខ្លួនឯង អស់លោកតែងតែគ្មានសន្តិភាពក្នុងចិត្ត ខ្ញ៉ំមិនអាចជួយការពារសន្តិភាពផ្លូវចិត្តអស់លោកបានទេ តែខ្ញ៉ំបានធានាការពារអាយុជីវិតរបស់ពលរដ្ឋបាន តាមរយៈការធានាសុខសន្តិភាព។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា មនុស្សតែងមានចិត្តខុសៗគ្នា ហើយអ្នកខ្លះទៅលួចគេ ខ្លះក្បត់គ្នា ខ្លះប្រព្រឹត្តខុសច្បាប់ អ្នកនោះច្បាស់ជាគ្មានសន្តិភាពផ្លូវចិត្តនោះទេ ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner