ក្រសួងអប់រំបន្តបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី “ការ បង្រៀនពីចម្ងាយតាមប្រព័នអេឡិចត្រូនិក”

រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និង កីឡា បានរៀបចំបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី “ការបង្រៀនពីចម្ងាយតាមប្រព័ន្ធ អេឡិចត្រូនិក” លោក បណ្ឌិត ឌី សមស៊ីដេត អគ្គនាយករង នៃ អគ្គនាយកដ្ឋានអប់រំ និងជាប្រធាន គ្រប់គ្រងគម្រោងអភិវឌ្ឍន៍វិស័យអប់រំ មធ្យមសិក្សាទុតិយភូមិ (USESDP)។

វគ្គបណ្ដុះបណ្ដាលតាមប្រព័ន្ធអនឡាញ ទាំងស្រុងនេះ នឹងប្រព្រឹត្តទៅរយៈពេលបី ថ្ងៃ គឺចាប់ពីថ្ងៃទី៣១ ខែមករា ដល់ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ ជូនដល់ គណៈគ្រប់គ្រង គ្រូបង្រៀន នៃវិទ្យាល័យ ជា ស៊ីម បឹង កេង កង រាជធានីភ្នំពេញ ដោយមានសិក្ខាកាមចូលរួមសរុបចំនួន ៧០ រូប ក្នុងគោលបំណងអភិវឌ្ឍ សមត្ថភាពគណៈគ្រប់គ្រង គ្រូបង្រៀន នៅ ទៅលើបំណិននៃការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការបង្រៀន ដើម្បីធានាបាននូវការ បន្ត ផ្ដល់សេវាបង្រៀន ដល់សិស្សដោយអនុវត្ត តាមគន្លងថ្មី ស្របតាមបរិបទនៃការអប់រំ ឌីជីថល។ ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner