អគ្គនាយិកា អង្គការសមាគមន៍គ្រួសារអភិវឌ្ឍន៍កសិកម្មបានប្រកាសជំហរធ្វើការឧបត្ថម្ភ កីឡាករ ឃួន បណ្ឌិតបុត្រា លើវិស័យកីឡាជំនាញទាំងកង់ និងម៉ូតូ ដើម្បីជំរុញកីឡាករឆ្នើមរូបនេះឈានទៅប្រជែងក្នុងកម្រិតនៅលើឆាកអន្តរជាតិ

អត្ថបទដោយ៖
Kien Sereyvuth

លោក ស្រី លឹម គីមលី អគ្គនាយិកា អង្គការសមាគមន៍គ្រួសារអភិវឌ្ឍន៍កសិកម្ម បានប្រកាសជំហរថា និងគាំទ្រឧបត្ថម្ភជួយជំរុញ កីឡាករ ពហុជំនាញ ឃួន បណ្ឌិបុត្រាលើវិស័យកីឡាកង់ភ្នំ និងវិស័យប្រណាំងម៉ូតហោះ ដើម្បីជំរុញឲ្យកីឡាករឆ្នើមវ័យក្មេងរូបនេះ ក្លាយជាកីឡាករឆ្នើមឈានទៅប្រជែងដណ្តើមយកពាន និងមេដាយពីការប្រកួតធំៗនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ទ្វីបអាស៊ី និងអឺរ៉ុប នាពេលអនាគត។

ជំហរទទួលយកការគាំទ្រឧបត្ថម្ភនេះ ត្រូវបាន លោក ស្រី អគ្គនាយិកាធ្វើសន្និសីទប្រកាសផ្លូវការ កាលពីថ្ងៃអាទិត្យទី១ធ្នូ នៅភោណីដ្ឋានទន្លេបាសាក់ទី២។ លោក ស្រី អះអាងថា មូលហេតុដែលអង្គការសមាគមន៍គ្រួសារអភិវឌ្ឍន៍ កសិកម្មចូលខ្លួនមកធ្វើការឧបត្ថម្ភដល់កីឡាករវ័យក្មេងនេះរូបនេះ លើវិស័យកីឡាជំនាញទាំងផ្នែកកង់ភ្នំ និងម៉ូហោះ ព្រោះ លោក ជំទាវមើលឃើញថា កីឡាករ ឃួន បណ្ឌិតបុត្រា មានទេពកោសល្យខ្ពស់ និងមានលទ្ធភាពអភិវឌ្ឍន៍សមត្ថភាពក្លាយជាកីឡាករខ្លាំងមួយដែលអាចនាំយកភាពជោគជ័យពីការប្រកួតកម្រិតអន្តរជាតីធំៗ មកជូនកម្ពុជានាពេលខាងមុខ ខណៈដែលស៊ីហ្គេមឆ្នាំ២០២៣ ឃួន បណ្ឌិតបុត្រា ក៏ជាកីឡាករប្រកួតតំណាងឲ្យកម្ពុជាលើវិញ្ញាសាកង់ភ្នំក្នុងនាមជាកីឡាករម្ចាស់ផ្ទះ។

អគ្គនាយិការូបនេះ បញ្ជាក់ទៀតថា ការឧបត្ថម្ភគាំទ្រចំពោះ ឃួន បណ្ឌិតបុត្រា សម្រាប់ការចេញទៅប្រកួតលើឆាកអន្តរជាតិមិនមានដែនកំណត់នោះទេ គឺការឧបត្ថម្ភនេះ និងនៅតែបន្តសកម្មភាពរហូតទៅតាមលទ្ធភាព ហើយ ការជួយជ្រុំជ្រែងឧបត្ថម្ភពីសំណាក់អង្គការយើងទាំងអស់នេះ មានគោលដៅជំរុញឲ្យកីឡាករវ័យក្មេងរូបនេះឈានទៅសម្រេចបំណងប្រាថ្នាលើវិស័យកីឡាជំនាញរបស់គេ។

ដោយឡែក លោក ស្រីរស់ សុភារ៉ាវី គណៈកម្មាធិការនារីដើម្បីសន្តិភាព ក៏បាន អង្គការ ក៏បានប្រកាសឧបត្ថម្ភថវិកាចំនួន១០០ដុល្លារក្នុងមួយខែ ដល់កីឡាករ ឃួន បណ្ឌិតបុត្រាសម្រាប់ផ្គត់ផ្គង់លើការហ្វឹកហាត់បំប៉នសមត្ថភាពរហូតដល់ស៊ីហ្គេមឆ្នាំ២០២៣បញ្ចប់ ។ ការឧបត្ថម្ភនេះ ត្រូវបានលោក ធ្វើដើម្បីលើកទឹកចិត្តដល់ កីឡាករឃួនឲ្យមានទឹកចិត្តខិតខំហ្វឹកហាត់បំប៉នសម្រួចសមត្ថភាពដណ្តើមយកមេដាយជូនកម្ពុជា ពីស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោក ឃួន ពិឡុត ដែលជាឳពុកបានថ្លែងអំណរគុណដល់បណ្តាអង្គការទាំងអស់ ហើយ លោកបានចាត់ទុកការជួយជ្រុំជ្រែងទាំងអស់នេះ ជាផ្នែកមួយជំរុញឲ្យ បុត្រា ឈានទៅសម្រេចក្តីស្រម៉ៃរបស់លោក គឺចង់ឃើញកូនប្រុសរូបនេះចូលរួមប្រជែងលើវិស័យកីឡាជំនាញរហូតដល់តំបន់អឺរ៉ុប។ ចំណែក កីឡាករ ឃួន បណ្ឌិតបុត្រា បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ប្រឹងប្រែងហ្វឹកហាត់សម្រួចអភិវឌ្ឍន៍សមត្ថភាពកាន់តែខ្លាំងបន្ថែមទៀត ដើម្បីនាំយកជោគជ័យពីការប្រកួតធំលើឆាកអន្តរជាតិលើកមុខម៉ាត់កម្ពុជាលើវិស័យកីឡាជំនាញរបស់គេ។

សូមបញ្ជាក់ថា ឃួន បណ្ឌិតបុត្រា មានវ័យ១៥ គេជាកីឡាករម៉ូតូឆ្នើមរបស់កម្ពុជា ហើយ បច្ចុប្បន្នកីឡាកររូបនេះក៏ជាកីឡាករជម្រើសថ្នាក់ផ្នែកកង់ភ្នំរបស់សហព័ន្ធខ្មែរកីឡាទោចក្រយានដែលកំពុងតែហ្វឹកហាត់សម្រួចសមត្ថភាព នៅក្នុងជំរុំប្រមូលផ្តុំរបស់ក្រសួងអប់រំយុវជន និងកីឡាសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣នៅកម្ពុជា៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner