អបអរសាទរខួប៤១ឆ្នាំនៃការបង្កើត «រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបច្ចុប្បន្នហៅថា រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា»

អត្ថបទដោយ៖
Kien Sereyvuth

វត្តមានចូលរួមពី ឯកឧត្តម មាស សាវ៉ន ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយមូលដ្ឋានស្រុកវ៉ារិន ឯកឧត្តម ធានក្រុមការងារថ្នាក់ជាតិ ព្រមទាំង ឯកឧត្តម លោក លោក ស្រី អនុប្រធានក្រុមការងារសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ស្រុក សមាជិក សមាជិកាគណបក្សឃុំ ភូមិប្រមាណជាង៥០០នាក់ នៅស្នាក់ការគណបក្សប្រជាជន ស្រុកវ៉ារិន ព្រឹកថ្ងៃច័ន្ទយ ០៦កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២ខែធ្នូឆ្នាំ២០១៩។

ឯកឧត្តម មាស សាវ៉ន បានអានសាលិខិត សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ទាំងស្រុងនៅក្នុងពិធី។​ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩នេះ គឺជាខួបលើកទី ៤១ឆ្នាំ (២  ធ្នូ ១៩៧៨-២  ធ្នូ ២០១៩) នៃកំណើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបច្ចុប្បន្នត្រូវបានប្តូរ ឈ្មោះថា ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាជាថ្ងៃដែលខ្មែរអ្នកស្នេហាជាតិមួយក្រុម បានប្រមូលផ្តុំគ្នា នៅស្រុកស្នួល ខេត្តក្រចេះ ដើម្បីដាក់ចេញនូវផែនការរំដោះជាតិចេញពីរបបកម្ពុជាប្រជាធិបតេយ្យ។

រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា បច្ចុប្បន្នមានឈ្មោះថា ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានចាប់បដិសន្ធិឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ ១៩៧៨ និងបានប្រកាសចេញសេចក្តីថ្លែងការណ៍ ១១ខ របស់ខ្លួននៅតំបន់រំដោះស្នួល ស្រុកស្នួល ខេត្តក្រចេះ។

រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិ ជាច្រើរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជំនះលើរបបនេះ នៅថ្ងៃទី៧  មករា ឆ្នាំ១៩៧៩៕ធ.ដ

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner