ខេត្តសៀមរាប ប្រារព្ធមិទ្ទីញមហាជន អបអរខួបអនុស្សាវរីយ៍ លើកទី៤១ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ១៩៧៨-២ធ្នូ២០១៩ )

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប៖ ព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ អ្នកមុខអ្នកការក្នុងខេត្ត មន្រ្តីរាជការ គ្រូបង្រៀន សិស្សានុសិស្ស ប្រជាពលរដ្ឋ រួមទាំងបងប្អូនជនជាតិភាគតិច សារុបប្រមាណជា ជាង ៣ពាន់នាក់ បានមកជួបជុំគ្នានៅក្នុងបរិវេណស្នាក់ការគណកម្មាធិការ នៃគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប ដើម្បីចូលរួមក្នុងអង្គមិទ្ទីញមហាជន អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤១ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ១៩៧៨-២ធ្នូ២០១៩ )។

តាមរយៈនៃការអានសន្ទរកថា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដោយ ឯកឧត្តម ទៀ សីហា ប្រធានគណកម្មាធិការរណសិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តសៀមរាប សមាជិក សមាជិការនៃអង្គពិធីទាំងមូល កាន់តែយល់បានច្បាស់បន្ថែមទៀត ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់កម្ពុជាដ៏ធំធេងមួយនេះ ។

សេចក្តីថ្លែសន្ទរកថានោះ បានចាត់ទុកថា អង្គមិទ្ទិញនាពេលនេះ គឺជាព្រឹត្តិការណ៍របស់ជាតិ ដ៏មានសារសំខាន់បំផុត ចំពោះបុព្វហេតុនៃការរស់រានមានជីវិតឡើងវិញរបស់ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ។ រណសិរ្ស២ធ្នូ មិនត្រឹមតែសង្គ្រោះជីវិតប្រជាជនកម្ពុជា ឲ្យរួចចាកផុតពីគ្រោះមហន្តរាយនៃរបបប្រល័យពូជសាសន៍ (កម្ពុជាប្រជាធិបតេយ្យ ) ប៉ុណ្ណោះទេ ក៏ប៉ុន្តែរណសិរ្ស២ធ្នូ នៅបានជួយស្តារ កសាង និងអភិវឌ្ឍន៍សង្គមជាតិនៅគ្រប់ទិសទី ធ្វើឲ្យមាតុភូមិកម្ពុជា បានកែប្រែមុខមាត់ថ្មី ជាបន្តបន្ទាប់ និងត្រូវបានប្តូរឈ្មោះពី រណសិរ្យសាមគ្គី សង្គ្រោះជាតិកម្ពជា មកជា រណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជា នាពេលបច្ចុប្បន្ននេះ ។

នៅក្នុងមតិចាប់អារម្មណ៍និងបេជ្ញាចិត្តរបស់តំណាងអង្គមិទ្ទីញ បានបង្ហាញថា កូនចៅជំនាន់ក្រោយយល់ច្បាស់ថា បើគ្មានថ្ងៃប្រវត្តិសាស្រ្ត ២ធ្នូ ១៩៧៨ និងថ្ងៃរំដោះ ៧មករា ១៩៧៩ ទេនោះ គឺពិតជាគ្មានថ្ងៃនេះដែរ គឺថ្ងៃដែលមាតុភូមិកម្ពុជា កំពុងធ្វើដំណើរក្នុងគន្លងវិថីនៃការអភិវឌ្ឍន៍ ។ ការប្តេជ្ញាចិត្តរបស់អង្គពិធី គឺបន្តអប់រំផ្សព្វផ្សាយដល់ប្រជាជន ពិសេសស្រទាប់យុវវ័យ ចងចាំជានិច្ចអត្ថន័យ នៃទិវាបង្កើតរណសិរ្ស២ធ្នូ និងទិវាជ័យជំនះ ៧មករា ហើយរួមគ្នាការពារថែរក្សារាល់សិមិទ្ធផលនៃសង្គមជាតិ និងបន្តអភិវឌ្ឍកាន់តែរីកចម្រើនទៅថ្ងៃអនាគត ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner