អភិបាលខេត្តកំពង់ចាម អញ្ជើញពិនិត្យ សំណង់ស្ពានប្រដឺសឬស្សី កោះប៉ែន និងការរៀបចំកន្លែងកម្សាន្តនានា នៅលើទីតាំងឆ្នេរខ្សាច់កោះប៉ែន
អត្ថបទដោយ៖
ធី ដា
កំពង់ចាម ៖ ជាការលើកទឹកចិត្តដល់កូនខ្មែរដែលបានសាងនូវស្នាដៃជាប្រវត្តិសាស្ត្រសម្រាប់ខេត្តកំពង់ចាម នៅល្ងាចថ្ងៃទី២ កុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមដំណើរដោយអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញពិនិត្យសំណង់ស្ពានប្រដឺសឬស្សី កោះប៉ែន និងការរៀបចំកន្លែងកម្សាន្តនានា នៅលើទីតាំងឆ្នេរខ្សាច់កោះប៉ែន ។
ឆ្នេរខ្សាច់កោះប៉ែន ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយដ៏ស្រស់បំព្រង ទទួលបានការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកំសាន្តយ៉ាងច្រើនកុះករ ៕
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕