ជិះម៉ូតូឌុបគ្នាចូលសប់កង់ឃើញឱកាសល្អលួចម៉ូតូបណ្តេីរចេញម្ចាស់ឃើញដេញតាមចាប់បានម្នាក់ប្រគល់ឲ្យសមត្ថកិច្ច
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវបានទទួលជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ករណីលួច ម៉ូតូ កាលពីម៉ោង៧និង ៣០នាទីយប់ ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២២ នៅចំណុចកន្លែងជួសជុល ម៉ូតូ ផ្ទះជួល ផ្លូវបេតុង ក្រុុមទី ១០ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ មាស ពៅ អាយុ ២៧ឆ្នាំ មុខរបរ គ្មាន មានទីលំនៅផ្ទះជួល សសង្កាត់បឹងកក់ ខណ្ឌដូនពេញ (មានសារធាតុញៀន ឃាត់ខ្លួន) ។ ចំណែកជនរងគ្រោះ ឈ្មោះ សូ សំនៀង ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ មានទីលំនៅកន្លែងកេីតហេតុ ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងទៀតថា នៅថ្ងៃកេីតហេតុមាន ជនសង្ស័យ ចំនួន ០៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក SUZUKI Let ពណ៌ខៀវ ចូលមកសប់កង់កន្លែងជួសជុលម៉ូតូរបស់ជនរងគ្រោះ ពេលនោះជនសង្ស័យឈ្មោះ មាស ពៅ បានចុះពីលេីម៉ូតូដេីរទៅធ្វេីសកម្មភាពកាច់សោរកម៉ូតូរបស់ជនរងគ្រោះបានសម្រេចបណ្តេីរចេញមក តែត្រូវជនរងគ្រោះឃេីញទាន់ស្រែកឆោឡោ ដេញតាមចាប់បានជនសង្ស័យឈ្មោះ មាស ពៅ រួមនឹងវត្ថុតាង ប្រគល់ជូន សមត្ថកិច្ច ប៉ុស្តិ៍ ឫស្សីកែវ និងដាក់ពាក្យបណ្តឹង ។ ចំណែកឯបក្ខពួក ០២នាក់ទៀត ជិះម៉ូតូគេចខ្លួនបាត់។
សំភារៈ ដកហូត ម៉ូតូ មួយ គ្រឿង ម៉ាក SUZUKI NEX ពណ៍ស ពាក់ស្លាកលេខ ស្វាយរៀង 1L-8016 (ប្រគល់ជូនជនរងគ្រោះ) សោរលេខប្រាំបីចំនួន ០១ ដែកសំប៉ែត កែច្នៃ សម្រាប់កាច់សោរកម៉ូតូ ចំនួន ០១។
បច្ចុប្បន្នេះ នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីសាកសួរយកចម្លេីយ និងស្រាវជ្រាវ រកបក្ខពួកដែលនៅសេសសល់កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដេីម្បីអនុវត្តតាមនីតិវិធី៕ដោយ ៖ ភារ៉ា និងប៊ុនធី