អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់៣៨៥លាន២០ម៉ឺននាក់ ក្នុងនោះស្លាប់៥លាន៧១ម៉ឺននាក់ និងជាសះស្បើយ៣០៥លាន៣១ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៣៨៥លាន២០ម៉ឺន៤ពាន់៣១២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥លាន៧១ម៉ឺន៨ពាន់៧៩១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣០៥លាន៣១ម៉ឺន១ពាន់៦៣៤នាក់នៅទូទាំងសកលលោក។ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៧៦លាន៨៨ម៉ឺន២ពាន់២៩០នាក់ ស្លាប់ចំនួន៩១ម៉ឺន៧ពាន់៦០០នាក់ និងជាសះស្បើយចំនួន៤៧លាន១១ម៉ឺន២ពាន់៦២០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៤១លាន៧៩ម៉ឺន៥ពាន់៤៧៨នាក់ ស្លាប់៤៩ម៉ឺន៨ពាន់៩៨៧នាក់ និងជាសះស្បើយ៣៩លាន៧៤ម៉ឺន៧ពាន់៩៨៤នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២៥លាន៨១ម៉ឺន៣ពាន់៦៨៥នាក់ ស្លាប់ចំនួន៦២ម៉ឺន៩ពាន់៧៨នាក់ និងជាសះស្បើយ២២លាន៤៦ម៉ឺន៤ពាន់២៩នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner