គិតត្រឹមព្រឹកថ្ងៃទី០៣ ខែកុម្ភៈ នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១៦.៧នាក់ ស្លាប់ជាង ៣១.៤ម៉ឺននាក់
កម្ពុជា ៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៦,៧៧០,៤៣១នាក់ហើយ ដែលកើនឡើងជាង ៥ម៉ឺននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣១៤,២៨៤នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២
- ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,៣៨៧,២៨៦នាក់ (ស្លាប់ ១៤៤,៣៧៣នាក់)
- ហ្វីលីពីន ឆ្លងចំនួន ៣,៥៧៧,២៩៨នាក់ (ស្លាប់ ៥៤,០៩៧នាក់)
- ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៨៨២,០៦០នាក់ (ស្លាប់ ៣១,៩៩២នាក់)
- ថៃ ឆ្លងចំនួន ២,៤៥៦,៥៥១នាក់ (ស្លាប់ ២២,២១០នាក់)
- វៀតណាម ឆ្លងចំនួន ២,២៩៥,៤៩៤នាក់ (ស្លាប់ ៣៧,៧៧៧នាក់)
- មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៣៦,៥៣៦នាក់ (ស្លាប់ ១៩,៣១០នាក់)
- សិង្ហបុរី ឆ្លងចំនួន៣៦២,១៧៦នាក់ (ស្លាប់ ៨៥៩នាក់)
- ទ្បាវ ឆ្លងចំនួន១៣៤,៩០១នាក់ (ស្លាប់ ៥៥៣នាក់)
- កម្ពុជា ឆ្លងចំនួន ១២១,៤៣៨នាក់ (ស្លាប់ ៣,០១៥នាក់)
- ព្រុយណេ ឆ្លងចំនួន ១៦,៦៩១នាក់ (ស្លាប់ ៩៨នាក់) ៕
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕