មន្រ្តីអាមេរិក៖ លោក ចូ បៃដិន មានផែនការធ្វើទស្សនកិច្ចនៅអាស៊ី ហើយបញ្ហាក្នុងតំបន់នៅតែជាអាទិភាពចម្បង

វ៉ាស៊ីនតោន៖ មន្រ្តីរដ្ឋបាលជាន់ខ្ពស់មួយរូបរបស់អាមេរិកបានប្រាប់កាសែតរ៉យទ័រថា លោក ចូ បៃដិន កំពុងរៀបចំគម្រោងឈប់សំចតជាច្រើន ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់អាស៊ីនៅនិទាឃរដូវនេះ ដែលនឹងក្លាយជាលើកដំបូងរបស់លោកទៅកាន់តំបន់នេះ ក្នុងនាមជាប្រធានាធិបតី និងរួមទាំងកិច្ចប្រជុំកំពូលជាមួយសម្ពន្ធមិត្តក្នុងតំបន់សំខាន់ៗចំនួន ៣ នៅជប៉ុន។

មន្ត្រីអាមេរិករូបនេះបានច្រានចោលសំណួរអំពីថាតើវិបត្តិអ៊ុយក្រែនអាចបង្វែរការយកចិត្តទុកដាក់របស់រដ្ឋបាលលោក បៃដិន ពីអាស៊ីដែរឬទេ ដោយនិយាយថា យើងបន្តផ្តល់អាទិភាពដល់ការផ្តោតសំខាន់លើតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់យើង ហើយនឹងមានរឿងជាច្រើនទៀតដែលនឹងកើតឡើង។ បើតាមមន្ត្រីអាមេរិកនោះ លោក ចូ បៃដិន បានទទួលយកការអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុននៅចុងនិទាឃរដូវនេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូល ក្វាដ (Quad) ដែលក្នុងនោះរួមមានជប៉ុន សហរដ្ឋអាមេរិក អូស្ត្រាលី និងឥណ្ឌា ប៉ុន្តែព័ត៌មានលម្អិតនៅតែកំពុងប្រព្រឹត្តទៅនៅឡើយ។

មនុស្សម្នាក់ដែលដឹងពីបញ្ហានេះបានប្រាប់កាសែតរ៉យទ័រ នៅថ្ងៃអង្គារសប្តាហ៍នេះថា ការធ្វើដំណើរអាចនឹងធ្វើឡើងនៅក្នុងខែឧសភា ឆ្នាំ២០២២ខាងមុខ ដោយមានការព្រួយបារម្ភអំពីប្រទេសចិន និងកូរ៉េខាងជើងនៅលើរបៀបវារៈ ហើយថា ទីក្រុងវ៉ាស៊ីនតោនកំពុងសម្លឹងមើល ដើម្បីឱ្យលោក បៃដិន អាចធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូងក្នុងពេលតែមួយបាន៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner