សម្តេចតេជោ កំពុងទទួលជួបពិភាក្សា ការងារ ជាមួយ មេបញ្ជាការកងទ័ពជើងគោកថៃ នៅវិមានសន្តិភាព
អត្ថបទដោយ៖
ធី ដា
ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកំពុងទទួលជួបពិភាក្សាការងារ ជាមួយនាយឧត្តមសេនីយ៍ ណារ៉ុងផាន ចិតកែវថា (Narongpan Jittkaewtae) មេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ នៅវិមានសន្តិភាព ។
សូមជម្រាបថា នេះជាលើកទីមួយ ដែលប្រតិភូកងទ័ពជើងគោកភូមិន្ទថៃ ដឹកនាំដោយនាយឧត្តមសេនីយ៍ ណារ៉ុងផាន ចិតកែវថា មេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ បានមកបំពេញទស្សនកិច្ចនៅកម្ពុជា បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល ៕ ដោយ វណ្ណលុក
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕