យុវជន របស់សហភាពសហព័ន្ធយុវជនកម្ពុជា សសយក ប្រមាណជាជាង ២ម៉ឺននាក់ ចូលរួមទស្សនាការប្រគុំតន្រ្តីនៅវិមាន ឈ្នះ ឈ្នះ

អត្ថបទដោយ៖
Kien Sereyvuth

បន្ទាប់ពីរៀបចំពិធីអបអរសាទរខួបលើកទី៤១ នៃការបង្កើតសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីជារំលឹក
ដល់បុព្វហេតុនៃការករកើតនិងដំណើរវិវឌ្ឍដ៏ជោគជ័យរបស់ស្ថាប័ននេះក្នុងបុព្វហេតុសង្គមជាតិ និងមាតុភូមិនា ពេលកន្លងមក ក្រោមអធិបតីឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានការចូលរួមពីតំណាងអង្គទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិតំណាងស្ថាប័ននីតិបុគ្គល និងសមាជិក សមាជិកា ស.ស.យ.ក ទូទាំងរាជធានីខេត្ត សរុបប្រមាណ ៩០០០នាក់  កាលពីព្រឹកថ្ងៃទី ៣០ ខែវិច្ឆិការ ឆ្នាំ២០១៩ នៅពហុកីឡាដ្ឋានជាតិអូឡាំពិករួចមក នៅរសៀលថ្ងៃដដែលនេះ ក៏មានការរៀបចំការប្រគុំតន្រ្តី  នៅវិមានឈ្នះ ឈ្នះ ដោយមានការចូលរួមពីសមាជិកយុវជនកម្ពុជា សសយក រាជធានីខេត្ត ប្រមាណជាជាង ២ម៉ឺននាក់ និងមានការអញ្ជើញចូលរួមពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងមន្ត្រីជាន់ខ្ពស់កម្ពុជាជាច្រើនរូប។

យុវជន ដែលជាសមាជិកសហភាពសហព័ន្ធយុវជន កម្ពុជា បានសម្តែងនូវសេចក្តីសប្បាយរីករាយ ជាមួយនិង លទ្ធផល និងកិច្ចការងារសំខាន់ជាប្រវត្តិសាស្រ្ត របស់ សសយក ដែលបានធ្វើនាពេលកន្លង បង្ហាញពីតម្លៃវប្បធម៌ អរិយធម៌ ដែលកម្ពុជា មានទៅលើឆាក អន្តរជាតិ កីដូចជា ទទួលបានកំណត់ត្រា ពីការបំបែកឯកទកម្មយ៉ាងច្រើននានាពេលកន្លងមក។ មិនត្រឹមតែប៉ុណ្ណោះ សហភាពសហព័ន្ធយុវជនកម្ពុជា បានរួបរួមគ្នាធ្វើការងារសង្គម ជាមួយរាជរដ្ឋាភិបាល អង្គការជាតិអន្តរជាតិ ទៅលើការងារមនុស្សធម៌ ជួយជនទូរគត ចាស់ជរាគ្មានទីពឹង និងសកម្មភាពសំខាន់ជាច្រើនផងដែរ។

យោងតាមការបញ្ជាក់ពី ឯ.ឧ ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅក្នុងឧកាសពិធីអបអរសាទរខួបលើកទី៤១ នៃការបង្កើតសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា «អនាគតរបស់សង្គមជាតិ និងសុភមង្គលរបស់ប្រជាជន គឺមានសារៈសំខាន់បំផុត ដែលមិនអាចបណ្តោយទៅតាមយថាហេតុ ឬឲ្យមានភាពចៃដន្យណាមួយកើតឡើងធ្វើឲ្យប៉ះពាល់នោះទេ។ ប្រាកដណាស់ពេលនេះ ពេលដែលកម្ពុជារីករាយនឹងសន្តិភាព ស្ថិរភាព, វាក៏ជាពេលដែលយុវជនកម្ពុជាត្រូវតែគិតបន្ថែមទៀតអំពីតួនាទី ទំនួលខុសត្រូវ និងការចូលរួមចំណែករបស់ខ្លួនដើម្បីសង្គមជាតិ និងប្រជាជន»។

សូមជម្រាបជូនថា ក្រោយមហាសន្និបាទលើកទី៣ កាលពីថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០១២ សមាគមយុវជន  សាមគ្គី សង្គ្រោះ ជាតិកម្ពុជា និងសមាគមយុវជនកម្ពុជា បានប្រែឈ្មោះមក ជា  សហភាព សហព័ន្ធ យុវជន  កម្ពុជា (ស.ស.យ.ក. ) ដើម្បីបន្តបុព្វហេតុ ការការពារ និងបេ្តជ្ញារក្សាមិនឱ្យ បាត់បង់នូវស្មារតី ២ធ្នូ ដែលបន្សល់ទុកដោយយុវជនជំនាន់មុន និងបន្តការចូលរួមជាមួយសង្គមជាតិ ក្នុងការស្តារ កសាង និង បង្កើតសមិទ្ធផលនានាសម្រាប់កម្ពុជា។  ក្នុងរយៈពេល ៧ឆ្នាំចុងក្រោយ សហភាពសហព័ន្ធ យុវជន កម្ពុជា  បាន បង្កើន ការ ទទួល ស្គាល់ យ៉ាង  ទូលំទូលាយនូវ កិត្តិនាម របស់ខ្លួន ទាំងក្នុង និង ក្រៅ ប្រទេស និងមានការ ទទួលស្គាល់ពីសំណាក់ ថ្នាក់ ដឹកនាំ សាធារណៈជន ជាពិសេសយុវជន តាមរយៈ សកម្មភាពរបស់ខ្លួន។

ផើ្តមចេញពី កិច្ច ការងារ សម្រាប់ យុវជន ស.ស.យ.ក. បាន ក្លាយ ជា វេទិកា មួយ ដែលផ្តល់ឱកាស ដល់ យុវជន គ្រប់រូប ដែល មាន ចិត្ត និង គោលបំណង ដូចគ្នាក្នុងការផ្តល់ក្តីស្រលាញ់ លះបង់ពេលវេលា ធនធានផ្ទា ល់ខ្លួន ដើម្បីសង្គម ជាតិ និងប្រជាជន។ ទន្ទឹមនឹងនេះ ស.ស.យ.ក. ក៏បានចូល រួម យ៉ាងសកម្មក្នុង សកម្មភាពវប្បធម៌ សាសនា តាមរយៈ ការ ជំរុញ  ការ ស្វែង យល់ ពី ប្រវត្តិសាស្រ្ត ការចូល រួមចំណែកក្នុងវិស័យអប់រំ សង្គម មនុស្សធម៌ កីឡា សិល្បៈ កំសាន្ត ដែល អនុញ្ញាតឲ្យ យុវជន គ្រប់ និន្នាការ ចូលរួមបានយ៉ាងទូលំទូលាយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner