តម្លៃសាំងធម្មតា ៣៧០០រៀល/លីត ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩
អត្ថបទដោយ៖
Kien Sereyvuth
ក្រសួងពាណិជ្ជកម្ម នៅថ្ងៃនេះ បានចេញសេចក្តីជូនដំណឹង ស្តីពីតម្លៃប្រេងឥន្ធនៈលក់រាយតាមស្ថានីយ ក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី0១ ដល់ ១៥ ខែធ្នូ ឆ្នាំ២០១៩ តម្លៃប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ៣៨៧៨រៀល/លីត សម្រាប់សាំងធម្មតា និង ៣៦៤៩រៀល/លីត សម្រាប់ប្រេងម៉ាស៊ូត។
ដើម្បីជួយសម្រូលដល់ជីវភាពរបស់ប្រជាជន និងដោយបានរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៤សេន/លីត្រ។ ដូចនេះចាប់ពីថ្ងៃទី0១ ដល់ ១៥ ខែធ្នូ ឆ្នាំ២០១៩ នឹងចុះមក ៣៧០០រៀល/លីត្រ សំរាប់សាំងធម្មតា និង តម្លៃប្រេងម៉ាស៊ូតនៅត្រឹមតម្លៃ៣៤៥០រៀល ក្នុងមួយលីត្រ៕ធ.ដ