ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងមុខតំណែង ឧត្តមសេនីយ៍ ឯក ជា ប៊ុនហេង ជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
អត្ថបទដោយ៖
Kien Sereyvuth
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងមុខតំណែង ឧត្តមសេនីយ៍ ឯក ជា ប៊ុនហេង អត្តលេខ ០៨៥៥ ជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលទទួលបាននៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២៕

