ពិធីបើកវគ្គបំប៉នពង្រឹងសមត្ថភាពស្ត្រីដឹកនាំក្រុង/ស្រុក ឃុំ/សង្កាត់ ក្នុងស្រុកបារាយណ៍ ស្រុកសន្ទុក ស្រុកស្ទោង ស្រុកកំ ពង់ស្វាយ និងក្រុងស្ទឹងសែន ខេត្តកំពង់ធំ

កំពង់ធំ ៖ យើងមានមោទនភាពណាស់ ដើម្បីពង្រឹងនូវចំណេះដឹងដល់ស្ត្រីយើង ហើយជំរុញឲ្យស្ត្រីទាំងអស់មានភាពក្លាហាន មានជំនាញ មានចំណេះដឹង ដើម្បីបានចូលរួមគ្រប់សកម្មភាពរបស់សង្គម ។ នេះជាប្រសាសន៍លើកឡើង របស់ លោកជំទាវ មាន សំអាន សមាជិកព្រឹទ្ធសភា ប្រធានគណកម្មការទី៨នៃព្រឹទ្ធសភា ប្រធានគណៈចលនាស្រ្តី និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្នុងពិធីបើកវគ្គបំប៉នពង្រឹងសមត្ថភាពស្ត្រីដឹកនាំក្រុង/ស្រុក ឃុំ/សង្កាត់ ក្នុងស្រុកបារាយណ៍ ស្រុកសន្ទុក ស្រុកស្ទោង ស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២២ ។

ក្នុងនាម តំណាង លោកជំទាវស័ង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ប្រធានចលនាមហាជន និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ លោកជំទាវ មាន សំអាន បានក្រើនរំលឹកដល់គ្រប់ផ្នែកត្រូវ បន្តពង្រឹងភាពអង់អាចរបស់ស្ត្រី ដោយបង្កើនសក្តានុពលចំពោះស្រ្តីក្នុងតួនាទីជាដៃគូដ៏មាន តម្លៃជាមួយនឹងបុរសក្នុងសង្គម លើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូនស្រី នៅតាមភូមិ ឃុំឱ្យ មានមុខរបរ សមស្របតាមតម្រូវការទីផ្សារបច្ចុប្បន្ន ។ បន្តលើកកម្ពស់សុខុមាលភាពស្ដីដោយអនុវត្តគោលនយោបាយគាំពារសង្គម របស់រាជរដ្ឋាភិបាល ចំពោះស្រ្តីមានផ្ទៃពោះ ក្មេងស្រី និងស្ត្រីងាយរងគ្រោះ ។ បន្តផ្សព្វផ្សាយអប់រំសីលធម៌សង្គម នៅគ្រប់វេទិកា គ្រប់រូបភាព តាមប្រព័ន្ធបណ្តាញ សង្គមសំដៅ បង្ការទប់ស្កាត់ការប្រើហិង្សាលើស្ត្រី និងកុមារ ។ បន្តចូលរួមលុបបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំងនឹងស្ត្រី ដោយបានចាត់ទុកស្ត្រីជាឆ្អឹង ខ្នងនៃសេដ្ឋកិច្ច របស់សង្គមជាតិ ។

លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា ជាអនុប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីខេត្តបានមានប្រសាសន៍ថា វគ្គបំប៉នពង្រឹងសមត្ថភាពសម្រាប់ស្ត្រីដឹកនាំឃុំស្រុក ស្តីពីសមាគមនារីដើម្បីសន្តិភាព និងការអភិវឌ្ឍនេះក្នុងគោលបំណងជួយដល់ក្រុមស្ត្រី ស្ដីពីគោលនយោបាយ និងគោលការណ៍របស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជារដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រ និងលើកស្ទួយដល់ស្ត្រីក្នុងជួរគណបក្ស ក៏ដូចជាស្ត្រីទូទៅដើម្បីមានឱកាសកសាង និងបង្ហាញនូវស្នាដៃជូនចំពោះជាតិ ដើម្បីរំលឹកឡើងវិញនៅវីរភាពដ៏អង់អាចក្លាហានដែលវីរនារីយើងបានពុះពារគ្រប់ឧបសគ្គ ដែលនារីទាំងអស់បានខិតខំតស៊ូជម្នះគ្រប់ការលំបាក ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner