ព្រះមហាក្សត្រខ្មែរយាងចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅប្រទេសចិន (Video Inside)

ព្រះករុណាព្រះមហាក្សត្រនៃប្រទេសកម្ពុជា កំពុងស្ថិតក្នុងរដ្ឋធានីប៉េកាំង ក្នុងព្រះរាជដំណើរ យាងចូលរួម ក្នុងពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារនាទីក្រុងប៉េកាំងនៃប្រទេសចិន។ ព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងាក្នុង ប្រទេសចិនឆ្នាំ ២០២២ ចាប់ផ្តើមបើកនៅថ្ងៃទី៤កុម្ភៈឆ្នាំ២០២២។ ព្រះករុណាព្រះមហាក្សត្រ បាន យាងចាកចេញព្រះរាជដំណើរពីប្រទេសកម្ពុជានៅថ្ងៃទី៣កុម្ភៈ និងព្រះអង្គគ្រោងយាងវិលត្រឡប់មកមាតុ ប្រទេសវិញនៅថ្ងៃទី៥កុម្ភៈ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឺទ្ធសភា និងមន្ត្រីជាន់ខ្ពស់ជាច្រើននាក់នៃស្ថាប័នដឹកនាំកំពូលទាំង៣ក្នុង ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្វាយព្រះរាជដំណើរ ព្រះមហាក្សត្រនៅព្រឹកថ្ងៃទី៣កុម្ភៈនេះ។

ព្រះរាជដំណើរយាងចូលរួមរបស់ព្រះអង្គក្នុងព្រឹត្តិការណ៍បើកកីឡាអូឡាំពិករដូវរងា គឺនៅទន្ទឹមនឹងមេដឹកនាំនៃ ប្រទេស ធំៗមួយចំនួនលើសកលលោក ក៏បានអញ្ជើញចូលរួមក្នុងពិធីបើកនោះផងដែរ ដូចជាប្រធានាធិបតីរុស្ស៊ី លោកវ្លា ឌីមៀរ ពូទីន, នាយករដ្ឋមន្ត្រីប្រទេសប៉ាគីស្ថាន លោកអ៊ីមរ៉ាន់ ខាន់, នាយករដ្ឋមន្ត្រីម៉ុងហ្គោលី លោក ឡូវសាន់ ណាំស្រៃ អូយុនអឺឌីន, ប្រធានសភាកូរ៉េខាងត្បូងលោកផាក បាយអ៊ុងស៊ឹក, ប្រធានាធិបតីអេហ្ស៊ីប លោកអាប់ ដេលហ្វាតា អាល់ស៊ីស៊ី និងព្រះអង្គម្ចាស់រជ្ជទាយាទមហាម៉ាត់ ប៊ីនសាលម៉ាន់, ប្រធានាធិបតី សឹង្ហបុរីលោក ហាលីម៉ា យ៉ាកុប, នាយករដ្ឋមន្ត្រីប្រទេសប៉ាពួអាហ្គីណេ លោកចេម ម៉ារ៉ាប់, ម្ចាស់ក្សត្រីសារិនថន នៃប្រទេសថៃ, ព្រះអង្គម្ចាស់ Albert II នៃប្រទេសម៉ូណាកូ, ប្រធានាធិបតីប៉ូឡូញលោកអង់ដ្រេ ឌូដា, ប្រធានាធិប តីប្រទេសស៊ើប៊ី លោកអាឡិច សាន់ដា, មេដឹកនាំប្រទេសអារ៉ាប់សាអ៊ូឌី, និងបណ្តាមេដឹកនាំមួយចំនួនទៀតពី ប្រទេសនានាលើ សកលលោក។

ព្រឹត្តិការណ៍អូឡាំពិករដូវរងាក្នុងប្រទេស ចិន នឹងមានរហូតដល់ថ្ងៃទី២០កុម្ភៈដោយមានការចូលរួមពីក្រុម អត្ត ពលិកជាង២០០នាក់ពីបណ្តាប្រទេសនានា លើសកលលោក។ កម្ពុជាមិនមានក្រុមកីឡារបស់ខ្លួនចូលរួមក្នុង ព្រឹត្តិការណ៍នេះទេ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner