ពហុវប្បធម៌សាសនាក្នុងសង្គមកម្ពុជាក្រោមដំបូលសន្តិភាព

អត្ថបទដោយ៖
AMS OneMinute

កម្ពុជាជាសង្គមដែលឱ្យតម្លៃលើវប្បធម៌របស់ពូជសាសន៍នៃប្រជាជាតិដទៃ។ គ្រប់ជាតិសាសន៍នៅកម្ពុជាមានសិទ្ធិសេរីភាពពេញលេញក្នុងការប្រណិប័តន៍ប្រពៃណី ទំនៀមទំលាប់រៀងៗខ្លួន ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញដែលចែងថា៖ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិពេញទីខាងជំនឿ។

នៅថ្ងៃចូលឆ្នាំប្រពៃណីចិន-វៀតណាម ២០២២ យើងសង្កេតឃើញប្រជាជនជាច្រើនយកឱកាសនេះជួបជុំប្អូនកូនចៅ កសាងសុភមង្គលក្នុងក្រុមគ្រួសារ និងសម្តែងការដឹងគុណដល់ញាតិការដូនតារបស់ខ្លួន។ ក្រៅពីនេះ គេដើរលេងជាលក្ខណៈគ្រួសារនៅតាមបណ្តាខេត្ត-ក្រុងនានា ក្រោមស្មារតីស្រលាញ់ជាតិស្គាល់ទឹកដី ទោះបីសាំងឡើងថ្លៃក៏ដោយ។ ពីថ្ងៃទី១-៣ កុម្ភៈ ២០២២ មានភ្ញៀវទេសចរចេញដើរលេងកម្សាន្តប្រមាណជិត១លាននាក់ នេះបើតាមក្រសួងទេសចរណ៍។

សកម្មភាពជួបជុំគ្រួសារ និងការធ្វើដំណើរទូទាំងប្រទេស បានស្តែងឱ្យឃើញពីកំណើនជីវភាពប្រជាជន និងការរីកចម្រើនផ្នែកសេដ្ឋកិច្ចសង្គមកម្ពុជា និងការលើកម្ពស់តម្លៃវប្បធម៌ចម្រុះក្រោមដំបូលសន្តិភាព។

✍🏽-ចិន្តកវី
📷 La Mo, Online

ads banner