សម្តេចតេជោ ហ៊ុន សែន៖ យុទ្ធសាស្ត្រ «ផ្ការីក» នៅក្នុងការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ធ្វើឱ្យពលរដ្ឋខ្មែរយើងទទួលបានភាពសុំានៅក្នុងសហគមន៍ដូចបច្ចុប្បន្ន

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តី កម្ពុជា បានមានប្រសាសន៍ថា ព្រោះតែយើងអនុវត្តយុទ្ធសាស្ត្រ «ផ្ការីក» នៅក្នុងការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ធ្វើឱ្យប្រជាពលរដ្ឋខ្មែរយើងទទួលបានភាពសុំានៅក្នុងសហគមន៍ដូចពេលបច្ចុប្បន្ន ពោលនេះគឺជាមោទនភាពមួយរបស់កម្ពុជាដែលជាមានស្ថិតិខ្ពស់បំផុត ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនពលរដ្ឋ ក្នុងចំណោមប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក ដោយកម្ពុជា សម្រេចចាក់បានចំនួន ៨៩.៧៤% នៃប្រជាពលរដ្ឋសរុប ១៦លាននាក់។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្រោយពីចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ ២០២២ ។

យោងតាមប្រភពពីក្រសួងសុខាភិបាល គិតត្រឹមយប់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទូទាំងប្រទេសនាពេលនេះ ប្រជាពលរដ្ឋចំនួន ១៤ ៣៥៨ ៨៥៤ នាក់ បានចាក់ដូសមូលដ្ឋាន ហើយចំនួន ៥ ៧២៥ ២១៥ នាក់ បានចាក់ដូសទី៣ និងចំនួន ៤៧៧ ២៨២ នាក់ បានចាក់ដូសទី៤ ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner