សម្ដេចតេជោ៖ សកម្មភាពសេដ្ឋកិច្ច មាន ដំណើរការល្អឡើងវិញ ដែលនេះជាចំណុចល្អសម្រាប់សេដ្ឋកិច្ចរបស់កម្ពុជាក្នុងការធានាចំណាយកន្លងមក
ភ្នំពេញ៖ នៅក្នុងសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា សកម្មភាពសេដ្ឋកិច្ចមានដំណើរការល្អឡើងវិញ ដែលនេះជាចំណុចល្អសម្រាប់សេដ្ឋកិច្ចរបស់កម្ពុជា ក្នុងការធានាចំណាយកន្លងមក ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានលើកឡើងដូច្នេះថា រាជរដ្ឋាភិបាល ថ្លែងកោតសរសើរចំពោះវឌ្ឍនភាព នៃការបើក សេដ្ឋកិច្ចឡើងវិញ របស់ ព្រះរាជាណាចក្រ កម្ពុជា ដែលបានធ្វើឱ្យចំណូលពន្ធដារ មានការកើនឡើង ហើយសកម្មភាពសេដ្ឋកិច្ចមានដំណើរការល្អឡើងវិញ ដែលនេះជាចំណុចល្អសម្រាប់សេដ្ឋកិច្ចរបស់ ព្រះរាជា ណាចក្រកម្ពុជាក្នុងការធានាចំណាយ កន្លងមក ។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា សន្តិភាព គឺពិតជាមានតម្លៃ ខ្លាំងណាស់ មិនអាចកាត់ថ្លៃបាន ដែលបាន ជួយឱ្យព្រះរាជាណាចក្រកម្ពុជាមានការអភិវឌ្ឍ លើគ្រប់វិស័យ ជាពិសេស ធ្វើឱ្យ ប្រជាជនគ្រប់ៗរូបរស់នៅដោយសុខសន្តិភាព សុវត្ថិភាព មានសុខុមាលភាពពេញលេញ ជីវភាពល្អប្រសើរ មានសិទ្ធិសេរីភាព និងអាចធ្វើដំណើរ ឬ ទៅកម្សាន្តនៅតាមទីកន្លែងនានា ព្រមទាំងប្រារព្ធ ពិធីសាសនា ផ្សេងៗ ប្រកបដោយសុខដុមនីយកម្ម ៕ ដោយ វណ្ណលុក


