សម្ដេចតេជោ នឹងយកថវិកាទទួលបានពីការលក់សៀវភៅរឿង “គូព្រេង មិនព្រាត់” និងថវិកាទទួលបានពីពានរង្វាន់ “សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២” ប្រើប្រាស់ សម្រាប់ការបន្តសាងសង់លំនៅដ្ឋានជូន អតីតយុទ្ធជនកម្ពុជា

ភ្នំពេញ៖ នៅក្នុងសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ បានបញ្ជាក់ថា ថវិកាដែលទទួលបានពីការលក់សៀវភៅរឿង “គូព្រេង មិនព្រាត់” និងថវិកាចំនួន ១លាន ដុល្លារ អាមេរិក ទទួលបានពីពានរង្វាន់ “សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២” របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងត្រូវប្រើប្រាស់ សម្រាប់ ការបន្តសាងសង់លំនៅដ្ឋាន ជូន អតីតយុទ្ធជនកម្ពុជា ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner