អំណោយឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ត្រូវបានប្រគល់ជូនចាស់ជរាគ្មានទីពឹងនិងប្រជាពលរដ្ឋទីទ័លក្រ

កំពង់ធំ ៖ ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត និងលោកជំទាវពេជ ចន្ទមុន្នី ធ្លាប់មានប្រសាស៍ថា កងទ័ពជាកូនចៅរបស់ប្រជាជន ដើម្បីប្រជាជន និង បម្រើប្រជាជន ពេលប្រជាជនមានទុក្ខលំបាក គឺជាទុក្ខលំបាករបស់កងទ័ព និងបានព្រួយបារម្ភគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋក្រីក្រ តាមរយៈ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សម្រាប់ធ្វើកម្មវិធីមនុស្សធម៌ ។

ជាក់ស្តែង ចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋទីទាល់ក្រ មានជីវភាពលំបាកខ្វះខាត ចំនួន ១០គ្រួសារ រស់នៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយខេត្តកំពង់ធំ បានទទួលអំណោយ នៅរសៀលថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០២២ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ២៥ គីឡូក្រាម.មីជាតិមួយកេស ឃីដមួយកញ្ចប់ផងដែរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ក្នុងពេលដែលប្រទេសកម្ពុជា រងគ្រោះជាសកល ដោយសារការឆ្លងរាត្បាតនៃជំងឺកូវីដ-១៩ មានតែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រឹងប្រែងនាំយកវ៉ាក់សាំងមកចាក់ជូនលោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យរួចផុតពីសេចក្តីស្លាប់ដោយជំងឺកូវីដ-១៩ ហើយបច្ចុប្បន្នមេរោគនេះនៅបន្តរាតត្បាតមិនទាន់ផុតរលត់នៅឡើយ ដូច្នេះសូមអញ្ជើញ លោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ទៅចាក់វ៉ាក់សាំងដូសទី៣បន្ថែមទៀត ហើយត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមវិធានការ៣ការពារនិង៣កុំរបស់សម្ដេចតេជោ ហ៊ុន សែន ឲ្យបានខ្ជាប់ខ្ជួន ។

ប្រជាពលរដ្ឋ លោកយាយ លោកតាសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ ប្រតិបត្តិការសឹករងកំពង់ធំទាំងអស់ សូមបានជួបប្រទះពុទ្ធពរទាំងឡាយ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈកុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ ប៊ុន រដ្ឋា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner