បុរសម្នាក់សុខចិត្តបោះបង់ការងារជាគណនេយ្យករ ហើយបានចំណាយពេល ៤០ឆ្នាំដើម្បីបង្កើតព្រៃដ៏បរិសុទ្ធមួយនៅអេក្វាឌ័រ (Video Inside)

បរទេស៖ ជ្រុងមួយនៃព្រៃ Amazon ដែលត្រូវបានកាប់ឆ្ការ និងប្រើប្រាស់ជាដីស្រែចម្ការ ត្រូវបានស្ដារទៅជាព្រៃទាក់ទាញទឹកភ្លៀងវិញ។ លោក Omar Tello ដែលជាម្ចាស់ព្រៃនេះ បានបោះបង់ការងារជាគណនេយ្យករ ហើយបានចំណាយពេល ៤០ឆ្នាំដើម្បីបង្កើតព្រៃដ៏បរិសុទ្ធមួយនៅក្នុងប្រទេសអេក្វាឌ័រ ដែលលាតសន្ធឹងត្រឹមតែពីរបីរយម៉ែត្រប៉ុណ្ណោះក្នុងទិសដៅនីមួយៗ។

គាត់​កំពុង​ព្យាយាម​លើក​ទឹក​ចិត្ត​ម្ចាស់​ដី​ផ្សេង​ទៀតអោយ​ធ្វើ​ដូច​គ្នាដែរ ដូច្នេះ​ពួក​គាត់​អាច​បង្វែរ​ជំនោរ​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ។ កាលពី ៤០ឆ្នាំមុន លោក Omar បានទិញដីស្រែមួយកន្លែង ដោយសារតែជាច្រើនឆ្នាំមកនេះវាធ្លាប់ធ្វើជាដីវាលស្មៅសម្រាប់គោក្របី។ ចាប់​ពី​ពេល​នោះ​មក គាត់​បាន​ធ្វើ​បេសកកម្ម​ក្នុង​ជីវិត​របស់​គាត់​ដើម្បី​ស្ដារ​ដី​នេះ​ទៅ​ជា​ព្រៃ​ទាក់ទាញទឹកភ្លៀង។ កសិដ្ឋានរបស់គាត់ឥឡូវនេះមានរុក្ខជាតិ និងសត្វជាច្រើនដែលមានដើមកំណើតនៅក្នុងព្រៃអាម៉ាហ្សូន ដែលភាគច្រើនស្ថិតក្នុងគ្រោះថ្នាក់នៃការផុតពូជ។ បន្ទាប់ពីបានទៅលេងទឹកដីរបស់លោក Omar ក្រុមការងារមកពីទូរទស្សន៍ BBC បានធ្វើដំណើរកាន់តែជ្រៅទៅក្នុងព្រៃ Amazon ទៅកាន់សហគមន៍តូចមួយនៃភូមិ Mushullakta ដែលមានប្រហែល ៤៥គ្រួសារ និងជាផ្នែកមួយនៃកុលសម្ព័ន្ធ Kichwa ក្នុងខេត្ត Napo។ នៅទីនោះ ពួកគេបានជួបជាមួយស្ថាបនិករបស់យើងគឺអ្នកនាង María José Iturralde ហើយបានសម្ភាសន៍នាងទាក់ទងនឹងផែនការរបស់នាងសម្រាប់គម្រោង Humans for Abundance។ នាងបានពន្យល់ពីរបៀបដែលនាងកំពុងព្យាយាមលើកទឹកចិត្តប្រជាជននៅតំបន់ផ្សេងទៀត នៃព្រៃ Amazon ជាពិសេសនៅភូមិ Mushullakta ឱ្យធ្វើអ្វីដែលលោក Omar Tello បានធ្វើជាមួយដីរបស់គាត់។ មហិច្ឆតារបស់នាងគឺសម្រាប់ជនជាតិដើមភាគតិចក្នុងការចិញ្ចឹមជីវិតពីការស្តារព្រៃ។ គំនិត​នេះ​ពឹង​ផ្អែក​លើ​មនុស្ស​សាមញ្ញ​ដែល​ចង់​បង់​ប្រាក់​ដល់​ប្រជាជន​ក្នុង​តំបន់​ដើម្បី​ជួសជុល​ប្រព័ន្ធ​អេកូឡូស៊ី។

ក្រុមហ៊ុនការងាររបស់ BBC ក៏បានធ្វើកិច្ចសម្ភាសន៍ជាមួយលោក José និងលោក Mayra Shiguango ដែលជាអ្នកជ្រើសរើសដំបូងរបស់អ្នកនាង María José ក្នុងចំណោមគ្រួសារក្នុងស្រុកមួយចំនួន ដែលបានចូលរួមជាមួយគម្រោង Humans for Abundance រួចហើយ។ លោក José បានពន្យល់ថា គោលដៅរបស់ពួកគេ គឺបញ្ឈប់ការពឹងផ្អែកលើការធ្វើកសិកម្មបែបប្រពៃណីសម្រាប់ប្រាក់ចំណូល។ ពួកគេធ្លាប់រកចំណូលបានប្រហែល ១០០ដុល្លារក្នុងមួយខែដោយការលក់ណារ៉ានីជីឡា ចេក សណ្ដែកដី និងផលិតផលផ្សេងទៀតដែលផលិតដោយថ្នាំសម្លាប់សត្វល្អិត និងសារធាតុគីមី។ ក្នុងនាមជាអ្នកស្តារប្រព័ន្ធអេកូឡូស៊ី ឥឡូវនេះពួកគេរកបានប្រហែល ២៥០ដុល្លារក្នុងមួយខែពីកសិដ្ឋានទំហំ ១៣ហិកតារបស់ពួកគេ ដោយធ្វើអ្វីៗដូចជាការបណ្តុះកូនឈើ និងការស្តារដីសើមឡើងវិញ៕ ប្រភព៖ BBC World Service

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner