អគ្គីភ័យឆាបឆេះផ្ទះប្រជាពរដ្ឋយ៉ាងសន្ធោសន្ធៅ និងបណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល៤នាក់
ភ្នំពេញ ៖ មានគ្រោះរអគ្គីភ័យមួយឆាបឆេះផ្ទះប្រជាពរដ្ឋយ៉ាងសន្ធោសន្ធៅ ដោយសមត្ថកិច្ចមូលដ្ឋាន និងផ្នែកជំនាញបានចេញរថយន្តពន្លត់អគ្គីភ័យអន្តរាមន៍ជាច្រើនគ្រឿងមកបាញ់ពន្លត់ និងបណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល៤នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៏ ទី៥ ខែកុម្ភៈ ឆ្នាំ២០២២ ត្រង់ចំណុចមុខធនាគារABA ខាងក្រោយសណ្ឋាគារឡាក់គីស្តា២ នៅលើផ្ទះលក់ហ្គាស រស្មីមេកុង តាមបណ្ដោយផ្លូវព្រះមុនីរ៉េត ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បេីតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយប្រជាពលរដ្ឋឃើញមានភ្លើងឆេះតិចតួច នៅជាន់ទីពីរ គឺផ្ទះប្រក់ស័ង្កសីថ្មក្រោមឈើលើទំហំ១២គុណនិង១៥ម៉ែត្រ រួចក៏ឆាបឆេះយ៉ាងសន្ធោសន្ធៅភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលលក់បន្លែនៅខាងក្រោមនាំគ្នាជញ្ជូនចេញ រកកន្លែងសុវត្តិភាព និងអ្នកខ្លះបានរាយការណ៏
ប្រាប់សមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចុះមកដល់កន្លែងកើតហេតុជាបន្តបន្ទាប់ដើម្បីអន្តរាគមន៍និងបាញ់ពន្លត់ ឲ្យរលត់ទៅវិញ នៅវេលាម៉ោង២និង៥០នាទីយប់ថ្ងៃខែឆ្នាំដដែល និងបណ្ដាលឲ្យមានអ្នករងរបួសធ្ងន់២នាក់ស្រាល២នាក់។
ក្នុងករណីអគ្គីភ័យនេះផ្ដើមមកពីឆ្លងចរន្តអគ្គីសនី ដោយរថយន្តពន្លត់អគ្គិភ័យមកដល់កន្លែងកើតហេតុ២០គ្រឿងប្រើប្រាស់ទឹកអស់៣០ឡាន ៕ ដោយ ៖ ជីម ភារ៉ា