រដូវធ្វើត្រីប្រហុក ចាប់ផ្តើមហើយ នៅដើមខែធ្នូនេះ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ មន្ត្រីរដ្ឋបាលជលផល បានអះអាង រដូវធ្វើប្រហុកផ្អក បានចាប់ផ្តើមហើយ ដើមខែធ្នូនេះ ពោលគឺចាប់ពីថ្ងៃទី១ ឬថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩នេះ។

លោក អ៊ុច វុត្ថា ប្រធាននាយកដ្ឋានកិច្ចការជលផល បានមានប្រសាសន៍ថា រដូវចាប់ត្រីធ្វើប្រហុក ផ្អកឆ្នាំនេះ អាចនឹងមានការថយចុះជាងឆ្នាំមុន ដោយសារទឹកទន្លេមេគង្គមានកម្ពស់ទាប ឡើងយឹត ហើយស្រកលឿន ធ្វើឲ្យត្រីខកខានពុំបាន ពងកូនបានទាន់ពេលវេលា។ តែទោះជាយ៉ាងនេះក្តីលោកបានអៈអាងថា ត្រីសម្រាប់ធ្វើប្រហុក ផ្អក ឬត្រីឆ្អើរ មិនខ្វះឡើយ ដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នាលោកអំពាវនាវដល់ប្រជាពលរដ្ឋ នៅតាមបណ្ដាលខេត្តទាំងអស់ ដែលមានបំណងចង់ធ្វើ ប្រហុក ផ្អក ត្រីឆ្អើរ ត្រូវរួសរាន់ត្រៀមសំភារៈផ្សេងៗដូចជាំអំបិល ក្រឡ និងមធ្យោបាយធ្វើដំណើរដើម្បីឲ្យការងារធ្វើប្រហុកផ្អកបានដោយរលូន។
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ត្រីអាចត្រូវចំនួនបីលើក គឺត្រូវនៅខ្នើតមាឃតូច ខ្នើតខែបុស្ស និងខ្នើតមាឃធំ ហើយប្រជាពលរដ្ឋតែងតែសម្រុកធ្វើប្រហុកផ្អក ឬត្រីឆ្អើនៅខ្នើតខែបុស្ស៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner