១១ខែឆ្នាំ២០១៩នេះ គ្រឹះស្ថានអង្គរលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរបានចំណូលជិត៩០លានដុល្លារ

អត្ថបទដោយ៖
Kien Sereyvuth

(សៀមរាប)៖ យោងតាមទិនិ្នន័យផ្លូវការ របស់គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០១៩នេះ គ្រឹះស្ថានអង្គរបានលក់បណ្ណចូលទស្សនាតំបន់អង្គរបានចំនួន១លាន៩៩ម៉ឺន៧ពាន់២៦៧នាក់ ធ្លាក់ចុះ១៤.០៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ ដោយទទួលបានចំណូល ៨៩លាន៥៥ម៉ឺន៥ពាន់៤៧៤ដុល្លារអាមេរិកធ្លាក់ចុះ១៤.៣២ភាគរយ។

ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា សម្រាប់ថវិកាចំណូល បានពីការលក់បណ្ណចូលទស្សនាអង្គរក្នុងរយៈពេល១ខែវិច្ឆិកា ឆ្នាំ២០១៩ បានលក់បណ្ណជូនភ្ញៀវចំនួន ១៩ម៉ឺន៣ពាន់២៦០នាក់ ធ្លាក់ចុះ១៧.១០ភាគរយ បើធៀបនឹងខែដូចគ្នាឆ្នាំ២០១៨ ដោយទទួលបានចំណូល ៨លាន៨៥ម៉ឺន៤ពាន់១៩០ដុល្លារអាមេរិក ធ្លាក់ចុះ១៦.៤៧ភាគរយ។

ក្នុងខែវិច្ឆិកានេះផងដែរ គឺថវិកាចំនួន ៣៨ម៉ឹន៦ពាន់៥២០ដុល្លារ ត្រូវបានឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផា ដើម្បីទ្រទ្រង់ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ជួយសង្គ្រោះជីវិត និងព្យាបាលជំងឺកុមារកម្ពុជា ហើយបើសរុបថវិកាទាំង១១ខែ គឺមានចំនួន ៣លាន៩៩ម៉ឺន៤ពាន់៥៣៤ដុល្លារ សម្រាប់ឧត្ថម្ភមូលនិធិ មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner