នគរបាលប៉ុស្ដិ៍ទឹកថ្លា ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ធ្វើការឃាត់ខ្លួនករណីជួញដូរដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន នៅចំណុចតាមផ្លូវបេតុង ភូមិបុរីកម្មករ  សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នេះបើយោងតាមរបាយការណ៍របស់លោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ។

ជនសង្ស័យម្នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ឃិន គឹមផេង ភេទប្រុស អាយុ២៩ មុខរបរគ្មាន ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (ក្រាមសថ្លា១កូនថង់ធំ) ។ បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner