ល្បែងស៊ីសងខុសច្បាប់ (ហ្គេមបាញ់ត្រី) មួយកន្លែងក្នុងខណ្ឌច្បារអំពៅ ត្រូវកម្លាំងចម្រុះចុះបង្ក្រាប
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ ៖ ដោយមានការអនុញ្ញាតពីលោក សេង ហៀង ព្រះ រាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងតាមបញ្ជាលោកចេង មុនីរ៉ា អភិបាលខណ្ឌ ច្បារអំពៅ ដឹកនាំដោយផ្ទាល់ពីលោក ហ៊ត គីមនី អភិបាលរងខណ្ឌ នៅម៉ោង២០ និង៤០នាទីយប់ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩នេះ បានដឹកនាំកម្លាំងចុះធ្វើរដ្ឋបាល នៅសំណង់មិនរៀបរយ ភូមិដើមចាន់១ សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ពេលមកដល់ផ្ទះលេខ២៩៦ ក៏ឃើញទូរហ្គេមបាញ់ត្រី ចំនួន០៤ទូរ (ខូច០១), នៅក្នុងផ្ទះខាងលើ ទើបកម្លាំងចម្រុះធ្វើការបង្ក្រាបតែម្ដង ។
វត្ថុតាងដកហូតបានរួមមាន ៖ ទូរហ្គេមបាញ់ត្រី០៤ទូ(ខូច០១), កង្ហារ០២ គ្រឿង,កៅអី១៤ ។ បច្ចុប្បន្ននេះ វត្ថុតាងដែលដកហូតបាន ត្រូវកម្លាំងចម្រុះដឹកយកមករក្សាទុកនៅសាលាខណ្ឌច្បារអំពៅ រង់ចាំធ្វើការវាយកម្ទេចចោល ៕ធ.ដ