សមត្ថកិច្ចឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ ពាក់ព័ន្ធករណីទទួលផលចោរកម្ម (ទិញម៉ូតូពីជនសង្ស័យ)
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩នេះ ភ្ងាក់ងារសារព័ត៌មានទូរទស្សន៍ អប្សរាយើងខ្ញុំបានទទួលរបាយការណ៍ របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ ឲ្យដឹងថា មានស្ត្រីសង្ស័យ ០១នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ទឹកថ្លា ធ្វើការឃាត់ខ្លួនករណីទទួលផលចោរកម្ម(ទិញម៉ូតូពីជនសង្ស័យ) នៅចំណុចតាមផ្លូវបបេតុង សង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន ។
ជនសង្ស័យខាងលើមានឈ្មោះ ឈួន សូរិយា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់ផ្ទះជួល ផ្លូវបេតុង សង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន (គ្មានសារធាតុញៀន) ឃាត់នៅជិតកាស៊ីណូពាហ្គាវើល ខណ្ឌចំកាមន បានទិញម៉ូតូពីជនសង្ស័យ ។
ចំណែកជនរងគ្រោះឈ្មោះ សោម មុន្នសុភ័ក្ត្រ ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ សម្ភារបន្សល់បាត់បង់ ម៉ូតូ០១គ្រឿង ម៉ាកស្កុបពី ពណ៌ស ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ 1HY-0441 ។
បច្ចុប្បន្នករណីខាងលើអធិការដ្ឋាននគរបាលខណ្ឌសែនសុខ កំពុងធ្វើការស្រាវជ្រាវបន្ត និងកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់ ៕ធ.ដ