​សិង្ហបុរីក្លាយជា​អ្នក​វិនិយោគ​ធំ​ជាងគេ​ នៅ​ភូមា

​សិង្ហបុរី​បាន​ក្លាយ​ជា​ប្រទេស​វិនិយោគ​បរទេស​ធំ​ជាងគេបង្អស់​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ នេះបើតាមរបាយការណ៍។

ប្រទេស​សិង្ហបុរី​បាន​ក្លាយ​ជា​អ្នក​វិនិយោគ​បរទេស​ធំបំផុត​ ​នៅ​ភូមា​ ​ក្នុង​ពេល​៤​ខែ​ដំបូង​នៃ​ ​រយៈពេល​ថវិកា​អន្តរកាល​ ៦​ខែ​ ​ដែល​ចាប់ផ្តើម​ ​តាំងពី​ខែ​តុលា​ ​២​០​២​១​ ​នេះ​បើ​យោង​តាម​ ​នាយកដ្ឋាន​គ្រប់គ្រង​ការ​វិនិយោគ​ ​និង​ក្រុមហ៊ុន​ ​ហៅ​កាត់​ថា​ ​D​I​CA​ ​ដែល​ជា​ស្ថាប័ន​ភ្ជាប់​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា​ ​និង​ក្រុម​ធុរកិច្ច​ ​ចេញផ្សាយ​ ​នៅ​ថ្ងៃ​ទី​៧​ ​កុម្ភៈ​ ​២​០​២​២​ ​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​។​

​ប្រទេស​មី​យ៉ា​ន់​ម៉ា​បាន​ប្រកាស​ផ្លាស់ប្តូរ​ឆ្នាំ​សារពើពន្ធ​របស់​ខ្លួន​ (​F​Y​) ​ពីដើម​ខែ​តុលា​ដល់​ខែកញ្ញា​ ដល់​ខែ​មេសា ​ដល់​ខែ​មីនា​ ចាប់ពី​ឆ្នាំ ២០២២-២០២៣ ​ដោយ​បង្កើត​រយៈពេល​ថវិកា​បណ្តោះអាសន្ន​រយៈពេល​ប្រាំមួយ​ខែ​ ចាប់ពី​ខែ​តុលា​ឆ្នាំ​ ២០២១ ​ដល់​ខែ​មីនា​ឆ្នាំ​ ២០២២ ​។

​ប្រភព​ថា​ ​មី​យ៉ា​ន់​ម៉ា​ទទួល​បានការ​វិនិយោគ​ជាង​៥​០​៧​លាន​ដុល្លារ​អាមេរិក​ ​ពី​សហគ្រាស​បរ​តេ​ស​ ​ក្នុង​ពេល​៤​ខែ​មកនេះ​ ​ពោល​គឺ​ចាប់ពី​ថ្ងៃ​ទី​១​ ​តុលា​ ​ដល់​ ​៣​១​ ​មករា​ ​២​០​២​១​ ​ផ្នែក​សេវាកម្ម​វិនិយោគ​ធំ​ជាងគេ​ ​បន្ទាប់មក​គឺ​ផលិតកម្ម និង​ ​ផ្នែក​សំណង់​។​

​ផ្អែក​តាម​ប្រភព​ដដែល​ ​អំឡុង​ពេលនេះ​ ​សិង្ហបុរី​បាន​ក្លាយ​ជា​ប្រទេស​នាំមុខ​គេ​លើ​ការ​វិនិយោគ​ ​នៅ​មី​យ៉ា​ន់​ម៉ា​ ​មាន​ទំហំ​ទឹកប្រាក់​ ​២​៧​៥​លាន​ដុល្លារ​អាមេរិក​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner