មេដឹកនាំអាមេរិក និងអាល្លឺម៉ង់ព្រមានថា រុស្ស៊ីនឹងត្រូវចំណាយដ៏ខ្ពស់បំផុត ប្រសិនបើខ្លួនឈ្លានពានអ៊ុយក្រែន

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងអធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ សូលស៍ បានព្រមានមេដឹកនាំរុស្ស៊ីថា ពួកគេនឹងត្រូវចំណាយដ៏ខ្ពស់បំផុតមួយ ប្រសិនបើកងទ័ពរបស់ពួកគេវាយប្រហារអ៊ុយក្រែន។

កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ លោក សូលស៍ បានធ្វើទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់សេតវិមាន ចាប់តាំងពីបានចូលកាន់តំណែងក្នុងខែធ្នូ។ ថ្លែងបន្ទាប់ពីកិច្ចពិភាក្សាជាមួយអធិការបតីអាល្លឺម៉ង់ លោក បៃដិន បានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងបញ្ចប់គម្រោងបំពង់បង្ហូរ ណត ស្ទ្រីម ធូ (Nord Stream 2) របស់រុស្សីភ្លាមៗ ប្រសិនបើទីក្រុងម៉ូស្គូនៅតែគគ្លើនឈ្លានពាន។

គួរកត់សម្គាល់ថា គម្រោងបំពង់បង្ហូរ ណត ស្ទ្រីម ធូ មានប្រវែង ១,២២៥ គីឡូម៉ែត្រ ចំណាយពេល ៥ឆ្នាំក្នុងការសាងសង់ និងចំណាយអស់ ១១ពាន់លានដុល្លារ។ គម្រោងថាមពលដែលនឹងដំណើរការនៅក្រោមសមុទ្របាល់ទិក ត្រូវបានរចនាឡើង ដើម្បីបង្កើនការនាំចេញឧស្ម័នរបស់រុស្ស៊ីទ្វេដងទៅកាន់ប្រទេសអាល្លឺម៉ង់៕ ប្រភព៖ NHK និង Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner