ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ថា ពេលកម្ពុជារីករាយនឹងសន្តិភាព គឺជាពេលដែលយុវជនត្រូវតែគិតបន្ថែមអំពីតួនាទី ទំនួលខុសត្រូវ និងការចូលរួមចំណែករបស់ខ្លួន ដើម្បីសង្គមជាតិ និងប្រជាជន

ឯ.ឧ ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានថ្លែងថា ពេលដែលកម្ពុជារីករាយនឹងសន្តិភាព គឺជាពេលដែលយុវជនត្រូវតែគិតបន្ថែមទៀត អំពីតួនាទី ទំនួលខុសត្រូវ និងការចូលរួមចំណែករបស់ខ្លួន ដើម្បីសង្គមជាតិ និងប្រជាជន។ ឯ,ឧ ថ្លែងបែបនេះ ក្នុងឱកាសដែល ស.ស.យ.ក បានរៀបចំពិធីអបអរសាទរខួបលើកទី៤១ នៃថ្ងៃកំណើតរបស់ខ្លួន ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមគ្រួសារ ស.ស.យ.ក រាជធានី ខេត្ត ទូទាំងប្រទេស សរុបចំនួនប្រមាណ ៩០០០ នាក់ នៅពហុកីឡដ្ឋានជាតិ អូឡាំពិក នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩។
ឯ.ឧ  ហ៊ុន ម៉ានី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អនាគតរបស់សង្គមជាតិ និងសុភមង្គលរបស់ប្រជាជន គឺមានសារៈសំខាន់បំផុត ដែលមិនអាចបណ្តោយទៅតាមយថាហេតុ ឬឲ្យមានភាពចៃដន្យណាមួយកើតឡើងធ្វើឲ្យប៉ះពាល់នោះទេ។ ប្រាកដណាស់ពេលនេះ ពេលដែលកម្ពុជារីករាយនឹងសន្តិភាព ស្ថិរភាព, វាក៏ជាពេលដែលយុវជនកម្ពុជាត្រូវតែគិតបន្ថែមទៀតអំពីតួនាទី ទំនួលខុសត្រូវ និងការចូលរួមចំណែករបស់ខ្លួនដើម្បីសង្គមជាតិ និងប្រជាជន»។
ពិធីអបអរសាទរខួបលើកទី ៤១នេះ ត្រូវត្រូវបានរៀបចំឡើងក្នុងគោលបំណង៣គឺ៖ ១៖ ដើម្បីរម្លឹកនូវគុណូការៈ  និងការលះបង់របស់យុវជនជំនាន់មុន និងបុព្វបុរសរបស់យើង, ២៖ អបអរសាទរនូវសមិទ្ធផលនានា ដែលសម្រេចបានកន្លងមករហូតដល់បច្ចុប្បន្ននេះ, និង៣៖ ត្រៀមខ្លួនក្នុងការចូលរួមចំណែកដើម្បីនាំកម្ពុជាទៅអនាគតឱ្យកាន់តែប្រសើរ។
ក្នុងឱកាសនៃកម្មវិធីដ៏ពិសេសនេះដែរ ឯ,ឧ ហ៊ុន ម៉ានី បានរម្លឹកឡើងវិញអំពីមូលហេតុ បរិបទ និងកាលៈទេសៈ ដែលជាហេតុនាំឲ្យមានការបង្កើតសហភាពសហព័ន្ធយុវជនកម្ពុជា។ ស.ស.យ.ក. ដែលជាផ្នែកមួយនៃរណសិរ្សសាមគ្គីសង្គ្រោះ ជាតិកម្ពុជាត្រូវបានបង្កើតឡើងកាលពី៤១  ឆ្នាំមុន នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ក្រោមការដឹកនាំរបស់ សម្តេច ជា ស៊ីម សម្តេច ហេង សំរិន និងសម្តេច ហ៊ុន សែន ក្នុងបុព្វហេតុផ្តួលរំលំរបបខ្មែរក្រហម និងរំដោះជាតិកម្ពុជាពីរបបប្រល័យពូជសាសន៍ ដ៏សាហាវយង់ឃ្នង។
ឯ,ឧ ហ៊ុន ម៉ានី បានរំលេចពីឆន្ទៈយ៉ាងមុះមុត និងហ៊ានលះបង់ក្រោមស្មារតី២ធ្នូ របស់ថ្នាក់ដឹកនាំ និងយុវជនជំនាន់មុន ដែលបានដាក់ជីវិតធ្វើជាដើមទុន ក្នុងការបំពេញបេសកកម្មដ៏គ្រោះថ្នាក់ដើម្បីសុខសុវត្ថិភាពរបស់ប្រជាជនខ្មែរ ខណៈពេលដែលពិភពលោកមិនបានខ្វាយខ្វល់ទាល់តែសោះអំពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងទុក្ខសោកដែលប្រជាជនកម្ពុជារងគ្រោះនាពេលនោះ។ ឯ,ឧ បានបន្តថា៖ «កម្ពុជាមិនមានជម្រើសណាផ្សេងក្រៅពីក្រោកឈរឡើងដោយខ្លួនឯង ហ៊ានលះបង់ដោយយកជីវិតធ្វើជាដើមទុនដើម្បីរំ ដោះ សង្គ្រោះប្រជាជន និងកសាងជាតិឲ្យរស់ឡើងវិញ»។ ឯ,ឧ ក៏បានបង្ហាញពីការចងចាំមិនភ្លេចនូវគម្រូវីរភាពរបស់យុវជនជំនាន់មុន បើទោះបីជា ៤១ ឆ្នាំបានកន្លងផុតទៅ តែស្មារតី ២ ធ្នូ នៅតែដក់ជាប់ជាមួយយុវជនជំនាន់ក្រោយគ្រប់ៗរូប។
សូមជម្រាបជូនថា ក្រោយមហាសន្និបាទលើកទី៣ កាលពីថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០១២ សមាគមយុវជន  សាមគ្គី សង្គ្រោះ ជាតិកម្ពុជា និងសមាគមយុវជនកម្ពុជា បានប្រែឈ្មោះមក ជា  សហភាព សហព័ន្ធ យុវជន  កម្ពុជា (ស.ស.យ.ក. ) ដើម្បីបន្តបុព្វហេតុ ការការពារ និងបេ្តជ្ញារក្សាមិនឱ្យ បាត់បង់នូវស្មារតី ២ធ្នូ ដែលបន្សល់ទុកដោយយុវជនជំនាន់មុន និងបន្តការចូលរួមជាមួយសង្គមជាតិ ក្នុងការស្តារ កសាង និង បង្កើតសមិទ្ធផលនានាសម្រាប់កម្ពុជា។  ក្នុងរយៈពេល ៧ឆ្នាំចុងក្រោយ សហភាពសហព័ន្ធ យុវជន កម្ពុជា  បាន បង្កើន ការ ទទួល ស្គាល់ យ៉ាង  ទូលំទូលាយនូវ កិត្តិនាម របស់ខ្លួន ទាំងក្នុង និង ក្រៅ ប្រទេស និងមានការ ទទួលស្គាល់ពីសំណាក់ ថ្នាក់ ដឹកនាំ សាធារណៈជន ជាពិសេសយុវជន តាមរយៈ សកម្មភាពរបស់ខ្លួន។

ផើ្តមចេញពី កិច្ច ការងារ សម្រាប់ យុវជន ស.ស.យ.ក. បាន ក្លាយ ជា វេទិកា មួយ ដែលផ្តល់ឱកាស ដល់ យុវជន គ្រប់រូប ដែល មាន ចិត្ត និង គោលបំណង ដូចគ្នាក្នុងការផ្តល់ក្តីស្រលាញ់ លះបង់ពេលវេលា ធនធានផ្ទា ល់ខ្លួន ដើម្បីសង្គម ជាតិ និងប្រជាជន។ ទន្ទឹមនឹងនេះ ស.ស.យ.ក. ក៏បានចូល រួម យ៉ាងសកម្មក្នុង សកម្មភាពវប្បធម៌ សាសនា តាមរយៈ ការ ជំរុញ  ការ ស្វែង យល់ ពី ប្រវត្តិសាស្រ្ត ការចូល រួមចំណែកក្នុងវិស័យអប់រំ សង្គម មនុស្សធម៌ កីឡា សិល្បៈ កំសាន្ត ដែល អនុញ្ញាតឲ្យ យុវជន គ្រប់ និន្នាការ ចូលរួមបានយ៉ាងទូលំទូលាយ។
ជាមួយគ្នានោះ ស.ស.យ.ក. បានចូលរួមពង្រឹងអត្តសញ្ញាណជាតិ តាមរយៈការរៀបចំ ព្រឹត្តិការណ៍ ធំៗ ជាច្រើនរួមមាន ព្រឹត្តិការណ៍ អង្គរសង្គ្រាន្ត ពិធីថ្វាយ ព្រះពរ សង្ក្រាន្ត ឆ្នាំថ្មី ការបំបែក ឯតទគ្គកម្មក្រមាវែង និងទូកវែង ជាង គេ និងព្រឹត្តិការណ៍នានាផ្សេងៗ។  សហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើដំណើរមកយ៉ាងវែងឆ្ងាយ ហើយក៏សម្រេចបាននូវសមិទ្ធិផលជាច្រើនសម្រាប់ជាតិមាតុភូមិ។ ប៉ុន្តែឯ,ឧ ហ៊ុន ម៉ានី បានបញ្ជាក់ថា ស.ស.យ.ក. នៅមានការងារជាច្រើនទៀតដែលត្រូវធ្វើ។
ឯ.ឧ បានថ្លែងថា៖ «យើងត្រូវរំលឹកខ្លួនឯងជាប់ជានិច្ចថា សង្គមអនាគតនឹងអាចប្រែប្រួលទាំ ង  លើទិដ្ឋភាពឱកាស និងបញ្ហាប្រឈម ដែលទាមទារឲ្យយើងមិនត្រឹមតែត្រៀមខ្លួនដើម្បីទប់ ទ ល់ ប៉ុន្តែថែមទាំងប្រើប្រាស់ឲ្យអស់សមត្ថភាព និងឆន្ទៈមនសិការ ដើម្បីកែប្រែបញ្ហាប្រឈមទាំងនោះ ទៅជាកាលានុវត្តភាពថ្មីសម្រាប់ការរីកចម្រើនរបស់ជាតិយើងបន្តទៅទៀត»។
ក្នុងឱកាសនោះ ថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក. ទាំងអស់ បានធ្វើការប្តេជ្ញាចិត្ត និងជំហររឹងមាំឥតងាករេ ថានឹងបន្តខិតខំប្រឹងប្រែងទោះក្នុងតម្លៃណាក៏ដោយ ការពារឲ្យបាននូវឯករាជ្យភាព បូរណភាពទឹកដី និងការពារនូវសុខដុមរមនានៃសង្គមសម្រាប់ប្រជាជនយើង និងប្រឆាំងដាច់ខាតនូវរាល់ការគំរាមកំហែងគ្រប់រូបភាពទាំងអស់ទាំងក្នុង និងក្រៅប្រទេស៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner