នគរបាលខណ្ឌសែនសុខ បានបញ្ជូន ជនសង្ស័យ១៣នាក់ ទៅកាន់តុលាការ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កម្លាំងនៃអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ បានបញ្ជូន ជនសង្ស័យ ចំនួន១៣នាក់ ករណី ជួញដូរ ប្រើប្រាស់គ្រឿងញៀន និងករណីលួច ទៅតុលាការ។ ការបញ្ជូនខ្លួនជនសង្ស័យទាំងនេះ គឺធ្វើឡើងនៅថ្ងៃ៣០ខែវិច្ឆិកា ឆ្នាំ២០១៩ ។

យោងតាមរបាយការណ៍របស់នគរបាលជំនាញ ផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខ បានឲ្យដឹងថា  ជនសង្ស័យទាំង១៣នាក់ខាងលើនេះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ធ្វើការបង្ក្រាបបាន ក្នុងមូលដ្ឋានកន្លងមក មានករណី ជួញដូរ ប្រើប្រាស់គ្រឿងញៀន និង ករណីលួច។

ជនសង្ស័យ ទាំង១៣នាក់ខាងលើនេះ បានសារភាពថា ពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន។
ហើយត្រូវបានសមត្ថកិច្ចបញ្ចាប់នីតិវិធី  សាកសួរ និងកសាងសំណុំរឿង ទៅតុលាការ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner