រុស្ស៊ីបាញ់សាកល្បងគ្រាប់មីស៊ីលផ្លោងអន្តរទ្វីប ICBM ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ

រុស្ស៊ី៖ យោធារុស្ស៊ីបានធ្វើតេស្តបាញ់មីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ឬមីស៊ីលផ្លោងឆ្លងទ្វីប ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ RS-12M Topol ហោះឡើងទៅលើផ្ទៃអាកាសទាំងយប់ ។

បើតាមសារព័ត៌មាន RT របស់រុស្ស៊ី ការធ្វើតេស្ដនេះ ធ្វើឡើងចេញពីមូលដ្ឋានទ័ពកាភូស្ទីនយ៉ា ស្ថិតនៅក្នុងតំបន់ អាស្ត្រាខាន់ ភាគខាងត្បូងប្រទេសរុស្ស៊ី ដោយមីស៊ីល ICBM ខាងលើ បានធ្លាក់ចំគោលដៅដោយជោគជ័យ ក្នុងចំងាយជាង ២,១០០គីឡូម៉ែត្រពីតំបន់ សារីហ្សាហ្គាន់ ក្នុងប្រទេសកាហ្សាក់ស្ថាន ។

យ៉ាងណាមិញ កាលបរិច្ឆេទនៃការបាញ់សាកល្បងនេះ គឺមិនទាន់ត្រូវបានដឹងនោះទេ ដោយគ្រាន់តែវីដេអូនៃការធ្វើតេស្ដខាងលើ ត្រូវបានបង្ហោះដោយក្រសួងការពារជាតិរុស្ស៊ី នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner