សពជនជាតិវៀតណាមទាំងសរុប៣៩នាក់បានដឹកមកដល់ប្រទេសកំណើតវិញហើយ

វៀតណាម៖ សពជនរងគ្រោះចំនួន២៣នាក់ចុងក្រោយ នៅព្រឹកថ្ងៃសៅរ៍នេះ ត្រូវបានដឹកមកដល់អាកាសយានដ្ឋានណូយបៃ ទីក្រុងហាណូយហើយ ដោយក្នុងចំណោមនោះ សពចំនួន០៧នាក់ត្រូវបានបូជារួចស្រេចនៅអង់គ្លេស មុនពេលដឹកមកវៀតណាមក្នុងទម្រង់ជាអដិ្ឋធាតុ ។

រីឯសពជនរងគ្រោះ១៦នាក់ដំបូង ត្រូវបាននាំយកមកដល់ទឹកដីកំណើតរបស់ពួកគេវិញកាលពីថ្ងៃពុធកន្លងទៅនេះ ដោយជនរងគ្រោះទាំងនេះ មានប្រភពមកពីតំបន់ភាគខាងជើង និងភាគកណ្តាលប្រទេសវៀតណាម ។

សូមជម្រាបថា ករណីរកឃើញសពជនចំណាកស្រុកវៀតណាម៣៩នាក់ខាងលើ ក្នុងទូរក្លាសេនៃរថយន្តកុងតឺន័រមួយគ្រឿងនៅតំបន់ អេសសិក ក្បែរទីក្រុងឡុង បានស្តែងឲ្យឃើញនូវសកម្មភាពរត់ពន្ធជនភៀសខ្លួនខុសច្បាប់ ពីតំបន់អាស៊ី អាហ្រ្វិក និងមជ្ឈិមបូព៌ាជាដើម ក្នុងដំណើរផ្សងព្រេងយ៉ាងប្រថុយប្រថានទៅកាន់ប្រទេសលោកខាងលិច ។ ពាក់ព័ន្ធករណីនេះ មនុស្សមួយចំនួនត្រូវបានចាប់ខ្លួននៅវៀតណាម និងមួយចំនួនទៀតត្រូវបានឃាត់ខ្លួននៅអង់គ្លេស ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner