រដ្ឋបាលរាជធានីភ្នំពេញចេញ សេចក្តីណែនាំ បួន ចំណុច ដើម្បីទប់ស្កាត់ការចម្លង នៃជំងឺកូវិដ -១៩ ជាពិសេស មេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ ៖ ជាថ្មី ម្តងទៀត នៅ ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២២នេះ រដ្ឋបាល រាជធានី ភ្នំពេញ បានចេញ សេចក្តីណែនាំ មួយ បន្ទាប់ពី បានសង្កេតឃើញថា ស្ថានភាព វិវត្តន៍ នៃ មេរោគ បំប្លែង ថ្មី ប្រភេទ អូ មី ក្រុង ក្នុង សហគមន៍ បាននិងកំពុង តែ រីក រាលដាល រហូតដល់ មាន កំណើន លខ បី ខ្ទង់ ដែល ប្រការនេះ គួរឱ្យ មានការ ព្រួយបារម្ភ យ៉ាងខ្លាំង ។ រដ្ឋបាល រាជធានី បញ្ជាក់ថា នេះ ដោយសារ ប្រជាពលរដ្ឋ មួយចំនួន មានការ ធ្វេសប្រហែស ដោយ មិនបាន អនុវត្ត វិធានការ សុខាភិបាល ពេញលេញ ដូចជា មិនបាន ពាក់ ម៉ាស មិន រក្សា គម្លាត សុវត្ថិភាព និង មិនបាន លាងដៃ នឹង អាកុល ឬ ដែល នៅ កន្លែង ជួបជុំ មនុស្ស ច្រើន ដូចជា មង្គលការ បុណ្យទាន ភោជនីយដ្ឋាន ផ្សារ រោងចក្រ រោង សិប្បកម្ម កន្លែង កម្សាន្ត ផ្សេងៗ និង តាម ទីសាធារណៈ ជាដើម ។

សេចក្តីណែនាំ បានបញ្ជាក់ ថា ដើម្បី ចៀសវាង នូវ សោកនាដកម្ម នៃ ការឆ្លង រាលដាល ធ្ងន់ធ្ងរ ទៅក្នុង សហគមន៍ ជា លក្ខណៈ ទ្រង់ទ្រាយ ធំ រដ្ឋបាល រាជធានី ភ្នំពេញ សូម ធ្វើការ ក្រើនរំលឹក ដល់ រដ្ឋបាល ខ ណ្ឌ ទាំង ១៤ មន្ទីរ អង្គភាព ពាក់ព័ន្ធ ទាំងអស់ ក្នុង រាជធានី ភ្នំពេញ ដូចខាងក្រោម ៖

១- ត្រូវធ្វើ យុទ្ធនា ការអប់រំ ផ្សព្វផ្សាយ តាម គ្រប់ រូបភាព ដោយ ចុះ ណែនាំ ទីតាំង ដែលមាន ការជួបជុំ ជា លក្ខណៈ ទ្រង់ទ្រាយ ធំ ដូចជា នៅតាម ទីផ្សារ នានា ត្រូវ ក្រើនរំលឹក ប្រធាន ផ្សារ គណៈកម្មការ ផ្សារ ឱ្យ ធ្វើការ ផ្សព្វផ្សាយ តាម មេក្រូ ដើម្បី ដាស់តឿន អាជីវករ អតិថិជន ចេញ – ចូល ផ្សារ ឱ្យ ពាក់ ម៉ាស បាញ់ អាកុល ឬ ជែ លលា ង វាស់ កម្ដៅ រក្សា គម្លាត សុវត្ថិភាព ពិនិត្យ ប័ណ្ណ ចាក់ វាំ កំលាំង ជាពិសេស ត្រូវ រំលឹក ពី វិធានការ ” ពា ការពារ ៣ កុំ ” របស់ សម្ដេច តេ ជោ នាយករដ្ឋមន្ត្រី

២- ចំពោះ ទីតាំង ដែល ប្រមូលផ្តុំ មនុស្ស ច្រើន ដូចជា កន្លែង រៀបចំ ពិធីមង្គលការ ភោជនីយដ្ឋាន ពិធី បុណ្យទាន កន្លែង កម្សាន្ត និង ការជួបជុំ ប្រមូលផ្តុំ ផ្សេងៗ ដែលមាន មនុស្ស ច្រើន ត្រូវ ណែនាំ ឱ្យ រៀបចំ កៅអីអង្គុយ មាន គម្លាត សុវត្ថិភាព ដោយ មិនឱ្យ លើសពី ០៧ នាក់ ក្នុង មួយ និង ត្រូវ ប្រកាន់ខ្ជាប់ នូវ វិធានការ សុខាភិបាល ក្នុងការ ទប់ស្កាត់ ការឆ្លង រីក រាលដាល នៃ ជំងឺ កូ វីដ -១៩ ដូចជា បាញ់ អាកុល ដែល លាងដៃ វាស់ កំដៅ រក្សា គម្លាត សុវត្ថិភាព និង ពាក់ ម៉ាស ហើយ ការ ដោះ ម៉ា សេច ញ ក្នុងអំឡុងពេល ទទួល ទាន អាហារ ត្រូវ ទុកដាក់ ឱ្យបាន ត្រឹមត្រូវ និង ត្រូវ ពាក់ ម៉ាស វិញ នៅពេល ងើប ចេញពី តុ ។ ទន្ទឹមនេះ ត្រូវ ពិនិត្យ ប័ណ្ណ ចាក់ វាំ ក់ សាំង បើ បុគ្គល ណាមួយ មិនបាន ចាក់ វាំ ក់ សាំង ឬ ហួស រយៈពេល ៤ ខែ ហើយ មិនបាន ទៅ ចាក់ វាក់ សាំង ដូ ស ទី ៣ ឬ ដូ ស ជំរុញ ដោយ គ្មាន មូលហេតុ ត្រឹមត្រូវ បុគ្គល នោះ មិន អនុញ្ញាត ឱ្យចូល ទីតាំង ឬ កន្លែង ប្រារព្ធ ពិធី ឡើយ

៣- ត្រូវ ធ្វើការ ក្រើនរំលឹក ដល់ មន្ត្រី បុគ្គលិក សិស្ស និស្សិត និង កៀរគរ ប្រជាពលរដ្ឋ ឱ្យទៅ ចាក់ វាំ ក់ សាំង បង្ការ ជំងឺ កូ វីដ -១៩ ទាំង ដូ ស មូលដ្ឋាន និង ដូ ស ទី ៣ ឬ ដូ ស ជំរុញ ឱ្យបាន គ្រប់ៗ គ្នា ដើម្បី បង្កើន ភាពរឹងមាំ ក្នុង សហគមន៍ និង ចៀសវាង នូវ មហន្តរាយ សុខភាព សាធារណៈ ដែល ធ្វើឱ្យប៉ះពាល់ ដល់ សេដ្ឋកិច្ច គ្រួសារ និង សេដ្ឋកិច្ចសង្គម

៤- ត្រូវធ្វើ ការត្រួតពិនិត្យ និង ជំរុញ ឱ្យ ប្រជាពលរដ្ឋ ទាំងអស់ បន្ត ការប្រុងប្រយ័ត្ន ខ្ពស់ ក្នុងការ ការពារ ខ្លួន ហើយ ត្រូវ ចេះ ផ្លាស់ប្តូរ ទម្លាប់ រស់នៅ ឱ្យស្រប តាម គន្លង ប្រក្រតីភាព ថ្មី ក្នុង បរិបទ ប្រយុទ្ធ នឹង ជំងឺ កូ វីដ -១៩ សំដៅ បង្ការ និង កាត់ផ្តាច់ នូវ ខ្សែចម្លង វីរុស កូ វីដ -១៩ ជាពិសេស ពពួក មេរោគ បំប្លែង ថ្មី ប្រភេទ អូ មី ក្រុង និង ប្រភេទ ផ្សេងៗ ទៀត ។ ក្នុងករណី រកឃើញ បុគ្គល ណាមួយ មិន អនុវត្តតាម ខ្លឹមសារ នៃ សេចក្ដីណែនាំ នេះ ហើយ ប្រព្រឹត្តល្មើស នឹង វិធានការ សុខាភិបាល ដើម្បី ទប់ស្កាត់ ការឆ្លង រាលដាល នៃ ជំងឺ កូ វីដ -១៩ បុគ្គល នោះ នឹងត្រូវ ប្រឈម នឹង ការពិន័យ ជា ប្រាក់ ស្របតាម ប្រការ ២ ន ប្រកាស អន្តរក្រសួង លេខ ១៧៨ សហវប្រក ចុះ ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ របស់ ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួងសុខាភិបាល ស្តីពី ការពិន័យ ជា ប្រាក់ ចំពោះ បុគ្គល ឬ នីតិបុគ្គល ក៏ដូចជា ប្រឈម នឹង ទោស ដាក់ពន្ធនាគារ ស្របតាម មាត្រា ១០ និង មាត្រា ១១ នៃ ច្បាប់ ស្តីពី វិធានការ ទប់ស្កាត់ ការឆ្លង រាលដាល នៃ ជំងឺ កូ វីដ -១៩ និង ជំងឺឆ្លង កាច សាហាវ និង ប្រកបដោយ គ្រោះថ្នាក់ ធ្ងន់ធ្ងរ ផ្សេងទៀត ដោយ គ្មាន ការលើកលែង ឡើយ ។

គួររំលឹកថាយោងតាមសេចក្តីជូនព័ត៌មានស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២បានបង្ហាញថា មានករណីឆ្លងថ្មី ២៦២នាក់ដែលជាប្រភេទអូមីក្រុងទាំងអស់ (លទ្ធផលបញ្ជាក់ដោយ PCR),ករណីជាសះស្បើយ ៧៦នាក់និង ករណីស្លាប់មិនមាន៕ដោយៈ ហេង សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner