វ៉ាក់សាំង អាស្រ្តាហ្សេនីកា លក់បានបួនពាន់លានដុល្លារអាមេរិកមួយឆ្នាំ

ក្រុមហ៊ុនអាស្រ្តាហ្សេនីកា ( AstraZeneca) បានលក់វ៉ាក់សាំងកូវីដ ក្នុងទំហំទឹកប្រាក់ ៤ពាន់លានដុល្លារអាមេរិក ខណៈដែលប្រាក់ចំណូល ក្រុមហ៊ុនកើនឡើង។

ក្រុមហ៊ុន AstraZeneca បានកត់ត្រាប្រាក់ចំណូលកើនឡើងយ៉ាងខ្លាំង ខណៈដែលខ្លួនចាប់ផ្តើមយកប្រាក់ចំណេញ ពីវ៉ាក់សាំងការពារជំងឺ កូវីដ១៩នេះ ជាលើកដំបូង។ប្រាក់ចំណូលពេញមួយឆ្នាំ២០២១ ចំនួន ៣៧.៤ ពាន់លានដុល្លារ កើនឡើង ៣៨ភាគរយ ។ ផ្នែកមួយនៃការ កើនចំណូល គឺបានមកពីការលក់វ៉ាក់សាំង COVID-19 របស់ខ្លួនចំនួនបួន ពាន់លានដុល្លារ ជាវ៉ាក់សាំងផលិតដោយសាកលវិទ្យាល័យ Oxford នៃចក្រភពអង់គ្លេស។

ទោះបីជាប្រាក់ចំណូលកើនឡើងក៏ដោយ AstraZeneca បានរាយការណ៍ ពីការខាតបង់ ពីការបង់ពន្ធមុន ២៦៥លានដុល្លារ ដោយសារតែការ ចំណាយ ពីការទិញក្រុមហ៊ុនឱសថអាមេរិក Alexion Pharmaceuticals និងការស្រាវជ្រាវឱសថថ្មីៗ៕ ប្រភពពី ABC

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner