កំលាំងនគរបាលខណ្ឌឬស្សីកែវ បង្ក្រាបករណីឆក់ការបូបមិនបានសំរេច ឃាត់ខ្លួនជនសង្ស័យ ០២នាក់
ភ្នំពេញ ៖ កំលាំងនគរបាលខណ្ឌឬស្សីកែវ បង្ក្រាបករណីឆក់ការបូប មិនបានសំរេច ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ នៅថ្ងៃទី១០ ខែគុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១១ និង ៣០នាទី នៅចំនុចបណ្តោយផ្លូវ១០៥ ក្រុម១២ ភូមិទួលសំពៅ សង្កាតទួលសង្កែ១ ខណ្ឌឫស្សីកែវ ។
លោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា ជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ ភេទស្រី ក្រោយកើតហេតុ ចេញបាត់ ដោយពុំបានដាក់ពាក្យបណ្តឹង ។ រីឯជនសង្ស័យចំនួន ០២នាក់ មាន ទី១-ឈ្មោះ មុនី ពេជ្រម៉ាទីន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ (មានសារធាតុញៀន)។ ទី២-ឈ្មោះ លួស លីហួរ ភេទប្រុស អាយុ ១៨ឆាំ្ន មុខរបរមិនពិតប្រាកដ សា្នក់នៅផ្ទះ២១៨ ផ្លូវ៨៦ ភូមិ២២ សងា្កត់ស្រះចក ខណ្ឧដូនពេញ (មានសារធាតុញៀន) ។ សម្ភារៈដកហូតរួមមាន ៖ ម៉ូតូ ០១គ្រឿង ម៉ាកហុងដាC125 ពណ៍ខ្មៅ ស្លាកលេខ ឧ.មានជ័យ 1E-5391 (របស់ជនសង្ស័យមុនី ពេជ្រម៉ាទីន) ។ ទូរសព័្ទដៃ ០១គ្រឿង ម៉ាក IPhone.8 (របស់ជនសង្ស័យលួស លីហួរ) ។
សមត្ថកិច្ចបានបន្តថា នៅម៉ោងកើតហេតុ ជនរងគ្រោះបានជិះម៉ូតូផាសា្អប់ មកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យចំនួន ០២នាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាកសង់ មកកែ្បរជនរងគ្រោះ ធ្វើសកម្មភាពឆក់កាបូប ពុំបានសំរេច ហើយក៍ដួលម៉ូតូ ជនរងគ្រោះស្រែកឆោឡោផ្អើលដល់អ្នកជិតខាង ខណៈនោះកំលាំងសមត្ថកិច្ចប៉ុស្តិ បានជួយអន្តរាគមន៍ឃាត់ជនសង្ស័យ០២នាក់ យកមកប៉ុស្តិនគរបាលទួលសង្កែ១ ដើម្បីសួរនាំ និងចាត់ការតាមនិតិវិធី ៕ ដោយ ប៊ុនធី
