ប្រមុខដឹកនំាកំពូលកូរ៉េខាងជើងសម្តែងការពេញចិត្តជាខ្លំាង ចំពោះលទ្ធផលនៃការធ្វើតេស្តមីស៊ីលចុងក្រោយនេះ

កូរ៉េខាងជើង៖ មេដឹកនំាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបង្ហាញការពេញចិត្តជាខ្លាំង ចំពោះលទ្ធផលនៃការបាញ់សាកល្បងប្រព័ន្ធមីស៊ីល នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA ។

ប្រភពដដែលបានបញ្ជាក់យ៉ាងដូច្នេះថា ការបាញ់តេស្តមីស៊ីល នៅថ្ងៃ ព្រហស្បតិ៍សប្តាហ៍នេះ មានគោលដៅវាយតម្លៃទៅលើសមត្ថភាព នៃប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតបានច្រើនគ្រាប់របស់យើង ហើយវាបានបង្ហាញឲ្យឃើញជាថ្មីម្តងទៀតនូវឧត្តមភាពផ្នែកបច្ចេកទេស និង ការពារជាតិរបស់ប្រព័ន្ធសព្វាវុធនេះ រួមជាមួយភាពគួរឲ្យទុកចិត្តបានយ៉ាងរឹងមាំរបស់វា ។

គួរបញ្ជាក់ថា បើតាមយោធាកូរ៉េខាងត្បូងនោះ កូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចម្ងាយខ្លីចំនួន២គ្រាប់ចេញពីទីក្រុង យ៉ុនប៉ូ ខេត្ត ហាំក្យុងខាងត្បូង ចូលទៅក្នុងសមុទ្រខាងកើត ឬសមុទ្រជប៉ុន ។ មីស៊ីលទាំងនោះ ហោះបានចម្ងាយ៣៨០គីឡូម៉ែត្រ និង កម្ពស់៩៧គីឡូម៉ែត្រ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner