អ៊ីស្រាអែលបំផ្លាញលំនៅដ្ឋានប្រជាជនប៉ាឡេស្ទីនចំនួន០៤ខ្នង ក្រោយសង្ស័យមានជាប់ពាក់ព័ន្ធនឹងការស្លាប់របស់អតីតទាហានអ៊ីស្រាអែលម្នាក់
អត្ថបទដោយ៖
Kien Sereyvuth
អ៊ីស្រាអែល៖ កងកម្លំាំងរដ្ឋាភិបាលអ៊ីស្រាអែលបានធ្វើការបំផ្លាញលំនៅដ្ឋានចំនួន០៤ខ្នងរបស់ពលរដ្ឋប៉ាឡេស្ទីន ដែលសង្ស័យថា មានជាប់ទាក់ទិននឹងករណីស្លាប់របស់អតីតទាហានអ៊ីស្រាអែលម្នាក់ ។

បើតាមសារព័ត៌មានចិន CGTN បានចុះផ្សាយថា កងកម្លាំងអ៊ីស្រាអែលតែងតែបំផ្លាញលំនៅដ្ឋានរបស់ប្រជាជនប៉ាឡេស្ទីន ដែលត្រូវបានគេសង្ស័យថា បានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងជនជាតិអ៊ីស្រាអែល ។

ហេតុការណ៍ខាងលើនេះ បានកើតមានឡើងក្រោយប្រមុខដឹកនំាអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស ថ្លែងថា សកម្មភាពអាណានិគម ឬការតាំងទីលំនៅលើដែនដីប៉ាឡេស្ទីនមិនមានសុពលភាពស្របច្បាប់ និងជាទង្វើរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ លោកថា ការបំផ្លាញផ្ទះសម្បែង និងការធ្វើទុក្ខបុកម្នេញលើប្រជាជនប៉ាឡេស្ទីនក្នុងតំបន់ហ្គាហ្សា ត្រូវតែបញ្ឈប់ជាបន្ទាន់ ៕ធ.ដ
