ចំនួនមនុស្សស្លាប់កើនជិត៥០នាក់ ក្រោយគ្រោះរញ្ជួយដ៏កម្រិតធ្ងន់វាយប្រហារប្រទេសអាល់បានី

អាល់បានី៖ តួលេខជនរងគ្រោះបាត់បង់ជីវិត ដោយសារគ្រោះរញ្ជួយផែនដីដ៏ក្រើកនៅប្រទេសអាល់បានី បានបន្តស្ទុះឡើងដល់៤៦នាក់ហើយ នៅក្នុងថ្ងៃសុក្រនេះ ក្រោយសាកសពមនុស្សបន្ថែមទៀតត្រូវបានគេរកឃើញ និង ទាញចេញពីគំនរអគារដួលរលំ ។

ប្រទេស អាល់បានី បានរងការវាយប្រហារដោយគ្រោះរញ្ជួយដីដែលមានកម្រិតធ្ងន់៦.៤រ៉ិចទ័រ នៅរដ្ឋធានីទីរ៉ាណា និង នៅទីក្រុងឌួររែស ហើយវាមានជម្រៅ១០គីឡូ ម៉ែត្រក្រោមផ្ទៃដី និងមានចំណុចរំញ័រនៅចម្ងាយ៣០គីឡូម៉ែត្រពីរដ្ឋធានី ទីរ៉ាណា ។

សូមបញ្ជាក់ផងដែរថា គ្រោះរញ្ជួយដីកម្រិតធ្ងន់ខាងលើ បានកើតឡើងជាលើកទី ២ នៅក្នុងប្រទេសអាល់បានី នារយៈពេល០២ខែមកនេះ ដោយកាលពីថ្ងៃទី២១ ខែកញ្ញា គ្រោះរញ្ជួយដីមួយទៀតមានកម្រិត៥.៦រ៉ិចទ័រ ក៏ធ្លាប់បានវាយប្រហារលើប្រទេសក្នុងតំបន់បាល់កង់នេះផងដែរ ជាមួយការបំផ្លាញ និង ធ្វើឱ្យខូចខាតផ្ទះជាង៥០០ខ្នង ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner