កងសន្តិសុខអ៊ីរ៉ាក់បាញ់សម្លាប់បាតុករជាច្រើននាក់ ក្រោយផ្ទុះហេតុការណ៍ដុតបំផ្លាញស្ថានអគ្គកុងស៊ុលអ៊ីរ៉ង់ប្រចំាប្រទេសអ៊ីរ៉ាក់

អត្ថបទដោយ៖
Kien Sereyvuth

អ៊ីរ៉ាក់៖ កងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានបង្ខំចិត្តបាញ់សម្លាប់ក្រុមបាតុករអ៊ីរ៉ាក់យ៉ាងហោចណាស់៤៥នាក់ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រោយកើតមានហេតុការណ៍សម្រុកចូល និង ដុតបំផ្លាញស្ថានអគ្គកុងស៊ុលអ៊ីរ៉ង់ប្រចំាប្រទេសអ៊ីរ៉ាក់ នេះបើតាមសារព័ត៌មានរ៉យទ័រ ។

សូមរំលឹកថា ក្រុមអ្នកតវ៉ាអ៊ីរ៉ាក់ នៅថ្ងៃពុធសប្តាហ៍នេះបានធ្វើការដុតបំផ្លាញស្ថានអគ្គកុងស៊ុលអ៊ីរ៉ង់ក្នុងទីក្រុង ណាចាហ្វ ស្របពេលមានការកើនឡើងយ៉ាងខ្លាំងនៃបាតុកម្មប្រឆាំងរដ្ឋាភិបាល ដែលធ្វើឱ្យមនុស្សច្រើនជាង៣៥០នាក់ហើយស្លាប់ ។

ជាមួយគ្នានោះ ក្រុមបាតុករអ៊ីរ៉ាក់បានស្រែកថា ជោគជ័យអ៊ីរ៉ាក់ និងអ៊ីរ៉ង់ចេញទៅដើម្បីសម្តែងការខឹងសម្បារចំពោះប្រទេសអ៊ីរ៉ង់ ដែលពួកគេស្តីបន្ទោសចំពោះការបង្កើតរដ្ឋាភិបាលអ៊ីរ៉ាក់ឡើង ដែលពួកគេបានធ្វើបាតុកម្មប្រឆាំងអស់រយៈពេលជិតពីរខែមកហើយ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner