“តម្លៃស្ត្រីអាស្រ័យចរិយា វប្បធម៌អស្ចារ្យអាស្រ័យអ្នកថែមានចំណេះជំនាញពិត”

អត្ថបទដោយ៖
AMS OneMinute

ពិធីកាត់សក់កូនស្រីកូនប្រុសនៅសម័យបុរាណ មិនមែនជាពិធីគ្រាន់តែជានិមិត្តរូបដូចជាសម័យនេះទេ គឺត្រូវធ្វើតាមទំនៀមទម្លាប់ដូចតទៅ៖

១. កូនស្រី គេទុកសក់វែងបួង គ្រាន់តែកោរជើងសក់ កោររោមចិញ្ចើម រោមមុខ ឱ្យបានសាច់ស្អាតល្អប៉ុណ្ណោះ។
២. កូនប្រុសរៀបពិធីកាត់សក់នៅរោងផ្កាស្លា។ ពិធីកាត់សក់នោះ គឺគេកាត់សក់មែនទែនមិនមែនគ្រាន់តែជានិមិត្តរូបទេ។ អ្នកភ្លេងលេងនៅក្នុងពិធីកាត់សក់ ប្រគុំបទសារិកាកែវដដែលៗបទណាមួយដែលជាបទប្រពៃណីខ្មែរ។

អ្នកភ្លេងប្រពៃណី មានតួនាទីបម្រើភាពរីករាយរបស់មនុស្សផង និងថែរក្សាប្រពៃណីខ្មែរឱ្យបានគង់វង្សយូរអង្វែងផង មិនគួរបំប្លែងប្រពៃណីជាតិ ធ្វើឱ្យបាត់បង់ដោយសារគេអស់ជំនឿឡើយ។ ភ្លេងប្រពៃណីខ្មែរ មានលក្ខណៈស្លូតបូតសុភាពរាបសារស្របតាមប្រពៃណីខ្មែរ គ្មានការចំអកឡកឡឺយឡើយ។ ឯភ្លេងអាយ៉ៃវិញ ជាភ្លេងហក់កញ្ឆែង ចំអកឡកឡឺយដាក់គ្នា មានភាពជាអ្នកប្រឡងប្រាជ្ញាគ្នា។

https://www.facebook.com/ams1minute/posts/412367377327139

✍🏽-ហ៊ឺ វីរៈ

ads banner