ប្រជាពលរដ្ឋអរគុណ លោកជំទាវ ឧកញ្ញាម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ដែលបានជួកសាងផ្លូវលំមួយខ្សែប្រវែង ៤៣០០ម៉ែត្រ ក្នុងភូមសាស្ត្រ ឃុំថ្មពួក ស្រុកថ្មពួក
អត្ថបទដោយ៖
Kien Sereyvuth
ខេត្តបន្ទាយមានជ័យ ៖ ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តបន្ទាយមានជ័យគលោកជំទាវឧកញ្ញា ម៉ៅ ម៉ាល័យ កែគឹមយ៉ាន បានដឹកនាំក្រុមការងារ និង គ្រឿងចក្រ កសាងផ្លូវលំមួយខ្សែប្រវែង ៤៣០០ម៉ែត្រ ភ្ជាប់ពីភូមិវត្តចាស់ មកភូមិកសិណ ក្នុងឃុំថ្មពួក ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ។
លោកស្រី ហ៊ុន ស្រីកា សមាជិកក្រុមប្រឹក្សាស្រុកថ្មពួកបានឲ្យដឹងថា ផ្លូវលំនេះ មិនត្រឹមតែបម្រើផលប្រយោជន៍អ្នកភូមិទាំងពីរខាងលើនោះទេ ពោលគឺ ប្រជាពលរដ្ឋទាំអស់ដែលបានធ្វើដំណើរលើផ្លូវលំជាង ៤គីឡូម៉ែត្រនេះបានងាយស្រួល ព្រោះពីមុនគ្មានផ្លូវលំនោះទេគឺគ្រាន់តែជាដានផ្លូវថ្មើរជើងដែលមានការលំបាកធ្វើដំណើរ ប៉ុន្តែ បច្ចុប្បន្នបានជួយសម្រួលដល់ប្រជាកសិករក្នុងការដឹកកសិផលទៅកាន់ភូមិដ្ឋាន និងទីផ្សារបានទាន់ពេលវេលា និងងាយស្រួលទៀតផង ។
ប្រជាពលរដ្ឋទទួលបានផ្លូវលំនេះអំណរគុណដល់លោកជំទាវ ឧកញ្ញាម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ជានិច្ចកាលតែងបានជួយដោះស្រាយរាល់តម្រូវការចាំបាច់និងទុក្ខលំបាករបស់ពួកគាត់ ៕
ដោយ ៖ គៀន ច័ន្ទហ៊ីន



