ប្រធានាធិបតីប្រទេសមួយរូបទៀតផ្ទុកកូវីដបន្ទាប់ពីភរិយាឆ្លងបានមួយសប្តាហ៍
លោកប្រធានាធិបតីប្រទេសកូស្តារីកា (Costa Rica) បានឆ្លង ជំងឺកូវីដ១៩ ។នេះបើតាមការិយាល័យប្រធានាធិបតីប្រាប់ឲ្យដឹង។
នេះជាការឆ្លងដល់ប្រមុខដឹកនាំប្រទេសមួយរូបទៀត បន្ទាប់ពី មានប្រធានាធិបតី ឬនាយករដ្ឋមន្ត្រី ប្រទេសមួយចំនួនធ្លាប់បាន ឆ្លងដែរ។ ក្នុងនោះ មានដូចជាលោកដូណាល់ ត្រាំ អតីត ប្រធានាធិបតីអាមេរិក, ប្រធានាធិបតីបារាំង លោកម៉ាក្រុង, ប្រធានាធិបតីប្រេស៊ីលជាដើម ។ចំណែកនាយករដ្ឋមន្ត្រីអង់គ្លេស លោក ប៊ូរីស ចនស៊ុន ធ្លាប់ឆ្លងដល់ទៅពីរដង ព្រមទាំងមេដឹកនាំ ប្រទេសផ្សេងៗទៀត។
លោក ខាឡូស អាល់វ៉ារ៉ាដូ (Carlos Alvarado) មានអាការៈ ស្រាលទេ ដោយលោកធ្វើតេស្តទាំង តេស្តរហ័ស និងម៉ាស៊ីន PCR បញ្ជាក់ថា ពិតបានឆ្លងកូវីដមែន កាលពីថ្ងៃពុធ។ ភរិយារបស់ លោកប្រធានាធិបតី គឺលោកស្រី ក្លោឌៀ ដបល់ (Claudia Dobles) ត្រូវបានគេរាយការណ៍ថា បានផ្ទុកជំងឺនេះ មុនលោក ប្រធានាធិបតីមួយសប្តាហ៍ មិនទាន់បានជានៅឡើយទេ។
លោកប្រធានាធិបតីរូបនេះទទួលបានការចាក់វ៉ាក់សាំងពេញលេញហើយ។
គួរបញ្ជាក់ដែរថា កូស្តារីកា ជាប្រទេសស្ថិតក្នុងតំបន់ អាមេរិកកណ្តាល មានការឆ្លងកូវីដ ជាង៦.០០០នាក់ ជាប្រចាំថ្ងៃ ដោយពេលនេះ មានមនុស្សឆ្លងសរុប ជិត៧៥ម៉ឺននាក់ ស្លាប់វិញជិត៨.០០០នាក់៕ ប្រភពៈបរទេស ប្រែសម្រួលដោយៈ សារ៉ាត


