អ្នកទោសភូមាជាង៨.០០នាក់ នឹងត្រូវមានសេរីភាពវិញ

របបសឹកមីយ៉ាន់ម៉ាបានប្រកាសថា ខ្លួននឹងដោះលែងអ្នកទោសជាង ៨០០នាក់ នាថ្ងៃទី១២ កុម្ភៈនេះ។

អាជ្ញាធរពណ៌នាថា នេះជាការដោះលែងអបអរទិវាសហភាព (Union Day) របស់ប្រទេស។ លោក មីន អោង ឡាំង (Min Aung Hlaing) បាននិយាយថា យោងតាមដីកាលើកលែងទោស ក្នុងឱកាសនៃការប្រារព្ធ «ទិវាសហភាព» ដែលប្រព្រឹត្តទៅរៀងរាល់ ថ្ងៃទី១២ ខែកុម្ភៈ អ្នកទោសសរុបចំនួន ៨១៤នាក់ នឹងត្រូវទទួល ការដោះលែង។

ជាការកត់សម្គាល់ មីយ៉ាន់ម៉ា ក៏បានធ្វើការដោះលែងអ្នកទោស ជាច្រើននាក់ដែរ កាលពីការប្រារព្ធទិវាសហភាព នៅក្នុងឆ្នាំ ២០២១៕
ប្រភពៈបរទេស ប្រែសម្រួលដោយៈសារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner